កក្រើកក្រុងភ្នំពេញ! ទិដ្ឋភាពថ្ងៃចូលរោងជ័យ កូនស្រីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន រៀបចំតុបតែងបែបខ្មែរយ៉ាងប្រណីត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង កោតសរសើរជាពន់ពេកនូវទិដ្ឋភាពថ្ងៃចូលរោងជ័យនៃពិធីមង្គលកូនប្រុសស្រីរបស់អ្នកមានមុខមាត់ក្នុងសង្គម ដែលបានប្រារព្ធឡើងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣ ថ្មីៗនេះ។
ពិធីមង្គលខាងលើ រៀបចំឡើងដោយមានគ្រឿងព័ស្ដុភារបណ្ណាការរៀបជាជួរៗសុទ្ធសឹងតែជារបស់មានតម្លៃ ប្រណីតៗបំផុត ព្រមជាមួយការរៀបចំតុបតែងលម្អក្បូរក្បាច់បែបខ្មែរ ប្រណិប័តន៍ទៅតាមលំអានប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ស្រស់ស្អាតប្រៀបដូចទៅនឹងឋានសួគ៌លើដី។
ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះផងដែរ ត្រូវបានគេដឹងថាជាមង្គលការរបស់វង្សត្រកូលអ្នកអភិជនជាន់ខ្ពស់ គឺកូនស្រីរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេងប្រារព្ធឡើងនៅភូមិគ្រឹះដ៏ធំស្កឹមស្កៃមហាសាល មានវត្តមានចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ឯកឧត្តម លោកជំទាវ ឧកញ៉ា ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនសម្បើមដែលសុទ្ធសឹងតែជាអ្នកមានមុខមាត់ក្នុងសង្គម៕
រូបភាព ៖ The Ring Wedding Cambodia