(វីដេអូ) ចិត្តដូចគ្នានោះដូច! នៅក្រុមផ្សេងគ្នាសោះ តែអ្នកគាំទ្រចាប់បានសកម្មភាពរបស់ ដាឡែត និង ម៉ាលីន ធ្វើដូចគ្នាបេះបិទ
បេក្ខជន MasterChef Cambodia រដូវកាលទី ៣ លោក ដាឡែត និង កញ្ញា ម៉ាលីន ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ តែងធ្វើឱ្យមហាជនអ្នកដានតាមកម្មវិធីនេះ តាមចាប់អារម្មណ៍ខ្លាំងពីសកម្មភាពរបស់អ្នកទាំងពីរ ទាំងការបញ្ចេញស្នាដៃធ្វើម្ហូប និង សកម្មភាពកាយវិការ ក៏ដូចជាទឹកមុខ ដែលអ្នកទាំងពីរផ្អែមល្ហែមនឹងគ្នា។
ពិតណាស់ ស្របពេលដែលមហាជនកំពុងចាប់អារម្មណ៍តាមដានខ្លាំង ឃើញថា លោក ដាឡែត និង កញ្ញា ម៉ាលីន កាន់តែបង្ហាញភាពផ្អែមល្ហែម និង សកម្មភាពយកចិត្តទុកដាក់លើគ្នាប្លែកពីបេក្ខជនដទៃពីមួយវគ្គទៅមួយវគ្គ ធ្វើឱ្យអ្នកគាំទ្ររំភើបជំនួស។
ដោយឡែក មកដល់សប្ដាហ៍ទី ១៨ នៃការចាក់ផ្សាយកម្មវិធី MasterChef Cambodia នេះ ដ្បិតតែបេក្ខជនទាំងពីររូប មិនសូវមានសកម្មភាពនៅក្បែរគ្នាដូចសប្ដាហ៍មុនៗមែន ព្រោះអ្នកទាំងពីរត្រូវប្រកួតក្រុមផ្សេងគ្នា ប៉ុន្តែ ម៉ាលីន និង ដាឡែត នៅតែមានសកម្មភាពមួយធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង កំពុងចែករំលែកលើបណ្ដាញសង្គម។
សកម្មភាពនោះ គឺអ្នកគាំទ្រចាប់អារម្មណ៍ត្រង់កន្លែងវគ្គប្រកួតជាក្រុម ខណៈកញ្ញា ម៉ាលីន ប្រើម្រាមដៃជ្រលក់គ្រឿងឱ្យ សុធារិទ្ធ ភ្លក្ស ដូចទៅនឹង ដាឡែត ក៏ប្រើម្រាមដៃកៀរគ្រឿងបន្តិចឱ្យ លីនដា ភ្លក្សដូចគ្នាផងដែរ៕