តែមួយគ្មានពីរលើលោក! អង្គរវត្តប្រាសាទថ្មដ៏អច្ឆរិយរបស់ខ្មែរ មានលក្ខណៈពិសេសច្រើនក្រៃ គ្មានប្រាសាទឯណាដូច
ប្រាសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និង ជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ដែលប្រាសាទនេះត្រូវបានកសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី ២ ជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងបានឆ្លាក់ជាប់នឹងទង់ជាតិខ្មែរយើង ថែមទាំងមានឈ្មោះល្បីល្បាញរន្ទឺសុសសាយទៅគ្រប់ទិសទីលើពិភពលោក។
យ៉ាងណាមិញ ប្រាសាទអង្គរវត្តដ៏អច្ឆរិយ ត្រូវបានអ្នកស្រាវជ្រាវសង្កេតឃើញថា មានលក្ខណៈពិសេសជាច្រើនដូចជា ៖
– រៀងរាល់ថ្ងៃទី ២១-២២ ខែមីនា និងថ្ងៃទី ២២-២៣ ខែកញ្ញា គឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី)។
– គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល ២ លានឆ្នាំ ដែលមានចម្ងាយពីផែនដី ១៩ ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរវង្វាស់កាំរស្មីព្រះអាទិត្យ ២ ឆ្នាំពន្លឺ។
– ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស ៣ ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្នបារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង ៣ ប្រៀបដូចជា រាងផ្កាយរណបដែលសំយោគយកថាមពលព្រះអាទិត្យដែលបានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។
– គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង។
– គ្រប់ប៉មនៃអង្គរវត្ត ជាចំណុចដែលបង្កើតរាងជាសត្វអណ្ដើកដែលទាក់ទងនិងរឿងកូរសមុទ្រទឹកដោះ ឬ កូរសមុទ្រចក្រវាឡ។
– អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី ៧ នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹងប្រាសាទពីរ៉ាមីត ជីហ្សា របស់អេស៊ីប ប្រាង្គឆីកឈេនអ៊ីតសា របស់ម៉ិចស៊ិច និង ចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី។
– អង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
– អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង ២០០ ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect
– អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។
– អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។
– ក្រុមអ្នកស្រាវជ្រាវនៅតែចោទជាសំណួរទៅកាន់ប្រាសាទដ៏អស្ចារ្យក្នុងលោកនេះ៕
ប្រភព ៖ Wikipedia