សង្ហាណាស់! កីឡាករបាល់ទាត់ លឹម អារុណ រ៉េយមិន ធ្វើឱ្យអ្នកគាំទ្ររំជើបរំជួលបេះដូងព្រាត ព្រោះស្នាមញញឹម
ព្រឹត្តិការណ៍ដ៏ធំលំដាប់អាស៊ាន គឺកីឡាស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នឹងបើកជាផ្លូវការហើយនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះនៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ជាមួយនឹងប្រភេទកីឡាប្រកួតចំនួន ៣៧ ប្រភេទ។
ទន្ទឹមនឹងពេលវេលាបើកព្រឹត្តិការណ៍ជាផ្លូវការកៀកខិតជិតមកដល់នេះ គេក៏ឃើញមានប្រភេទកីឡាខ្លះបានបើកការប្រកួតបណ្ដើរៗ តួយ៉ាងមានការប្រកួតកីឡាបាល់ទាត់ បាល់ទះ អុកចត្រង្គ និង កីឡាផ្សេងៗទៀត។ ទន្ទឹមនឹងការប្រកួតនោះ គេសង្កេតឃើញកីឡាករជម្រើសជាតិកម្ពុជាម្នាក់ៗ បានខិតខំទាំងកម្លាំងកាយចិត្តដើម្បីអាចដណ្តើមយកមេដាយជូនប្រទេសជាតិ។
ជាមួយគ្នានោះ មហាជនហាក់ចាប់អារម្មណ៍នឹងសម្រស់រូបកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាកូនកាត់ខ្មែរ-ញូសេឡែន វ័យ ១៩ ឆ្នាំ លឹម អារុណ រ៉េយមិន ដែលមានសាច់សខ្ចីមុខមាត់សង្ហាខ្លាំងប្រៀបបានតួកុនបរទេស។ រូបភាពជាច្រើនសន្លឹកក្នុងការប្រកួតកាលពីពេលកន្លងទៅ កីឡាកររូបនេះធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ព្រោងពា្រត ដោយមានអ្នកខ្លះចូលទៅបញ្ចេញមតិសរសើរមិនដាច់ពីមាត់ទៀតផង៕