Prang ទម្លាយទំនាក់ទំនងជាមួយ Punjan ច្បាស់ៗ ក្រោយផ្ទុះការផ្គូផ្គងឱ្យស្រឡាញ់គ្នា
ចាប់តាំងពីប្រកាសបញ្ចប់ទំនាក់ទំនងជាមួយគូស្នេហ៍តារាចម្រៀងរ៉េបមក តារាស្រី Prang កាន់តែព្រលែងខ្លួន ធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកស្ទើរមិនរំលងឡើយ ខណៈគ្រប់គ្នាចង់ដឹងថាតើបុរសរូបណានឹងចូលមកស្អំបេះដូងរបស់នាង បន្ទាប់ពីអ្នកចាស់នោះ។
កន្លងមក មហាជនក៏បានចាប់គូនាងជាមួយតារាប្រុសដែលទើបតែបញ្ចប់ទំនាក់ទំនងស្នេហ៍ដូចគ្នា គឺលោក Punjan ដោយគេសម្តែងការពេញចិត្ត និង គាំទ្រអ្នកទាំងពីរស្ទើរយ៉ាងខ្លាំង ខណៈរូបភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរលេចឡើងជាបន្តបន្ទាប់។
ទោះជាយ៉ាងណា បន្ទាប់ពីមានអ្នកគាំទ្របានចាប់គូឱ្យអ្នកទាំងពីរមើលចិត្តគ្នាភ្លាម ស្រាប់តែថ្មីៗនេះតារាស្រីរូបស្រស់ Prang បានចេញមុខទម្លាយខ្ទេចគ្មានសល់ជុំវិញរឿងរ៉ាវ និង ទំនាក់ទំនងរបស់នាង និង អ្នកកំលោះសង្ហា Punjan។ ក្នុងនោះនាងបានបញ្ជាក់ច្បាស់ៗថា នាងរីករាយជាមួយជីវិត Single ណាស់ពេលនេះ ដោយមិនទាន់គិតរឿងផ្តើមស្នេហ៍ថ្មីឡើយ សុំផ្តោតសំខាន់លើការងារសិន។
ចំណែកទំនាក់ទំនងរបស់នាង និង Punjan ប្រៀបដូចជាបងប្រុសប្អូនស្រីតែប៉ុណ្ណោះ ព្រហ្មិខិតកំណត់ឱ្យនាង និង Punjan បានត្រឹមបងប្អូននឹងគ្នា មិនចាំបាច់រៀបការជាមួយគ្នាឡើយ៕