អភិជន! កែវ ចាន់និមល នាំគ្រួសារជិះកប៉ាល់ទំនើបប្រវែងជាង ៣០០ ម៉ែត្រ លម្ហែកាយ ៤ ថ្ងៃយ៉ាងហាយសូរ
ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពិធីការិនីដ៏ល្បីល្បាញ អ្នកនាង កែវ ចាន់និមល និង ស្វាមី បាននាំកូនៗជាទីស្រឡាញ់ ធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារយ៉ាងរីករាយលើកប៉ាល់ទំនើបលំដាប់អភិជនមួយ។
តាមការលើកឡើងរបស់តារាស្រីរូបនេះ បានឱ្យដឹងថា កប៉ាល់ទំនើបដែលនាង និង គ្រួសារធ្វើដំណើរកម្សាន្តលម្ហែកាយនោះ មានប្រវែង ៣០០ ម៉ែត្រឯណោះ ហើយបើតាមទិដ្ឋភាពដែលពិធីការិនីរូបនេះ បង្ហោះចែកចាយអ្នកគាំទ្រនៅលើគណនីហ្វេសប៊ុកបានបង្ហាញឱ្យឃើញថា នៅលើកប៉ាល់ពិតជាទំនើបទាន់សម័យស្រស់ស្អាតប្រៀបដូចសណ្ឋាគារលំដាប់ផ្កាយ ៥ ។
អ្នកនាង កែវ ចាន់និមល និង គ្រួសារបានចំណាយពេលលម្ហែកាយលើកប៉ាល់យក្សមួយនេះរហូតដល់ទៅ ៤ ថ្ងៃ ហើយនេះត្រូវបានគេចាត់ទុកជាជីវិតហាយសូរមួយសម្រាប់ពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះ។ តែយ៉ាងណា សកម្មភាពទាំងអស់នេះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលពេកឡើយសម្រាប់សិល្បការិនីមួយរូប ព្រោះថាកន្លងមក អ្នកនាងតែងរស់នៅក្នុងជីវិតឯកជនប្រកបដោយភាពហាយសូរ មានផ្ទះវីឡា មានឡានទំនើប និង ជីវភាពដ៏ល្អប្រសើរ៕