កំពុងថើបជ-ញ្ជក់/កបែប Hickey យ៉ាងក្ដៅគគុក ស្រាប់តែខាងប្រុសបញ្ឈរភ្នែកសន្លប់ឈឹង កុំតែទៅពេទ្យទាន់កុំអីតាយស្មិង
ថ្មីៗនេះ មានករណីមួយនៅបរទេស ដោយមានសង្សារមួយគូបានថើបកញ្ជក់-កគ្នា ប៉ុន្តែខណៈកំពុងមានក្ដីសុខស្រាប់តែបុរសជាដៃគូបានបញ្ឈរភ្នែកសន្លប់បាត់ស្មារតី រហូតដឹកចូលសង្គ្រោះបន្ទាន់ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
ជុំវិញករណីនេះ បើតាមរៀបរាប់ពីនារីជាដៃគូបុរសខាលើបានឱ្យដឹងថា នៅថ្ងៃកើតហេតុនាងជាមួយនឹងសង្សារបានអង្គុយឱបរឹតថើបគ្នាយ៉ាងមានក្តីសុខ ក្រោយមកដោយសារតែអារម្មណ៍បាននាំ ធ្វើឱ្យនាងបានទៅថើបបឺតជញ្ជក់-កសង្សារ (Hickey) ព្រមទាំងបន្សល់ស្នាមទុកទៀតផង។ បន្ទាប់ពីនោះត្រឹមតែ ២០ នាទី ស្រាប់តែសង្សាររបស់នាងពិបាកដកដង្ហើម ហើយក៏សន្លប់បាត់ស្មារតី ពេលនោះនាងស្មានថាសង្សារធ្វើលេងសើច តែក្រោយមកឃើញបាត់មាត់បាត់-ក មែនទែន ទើបនាងក៏បានហៅឡានសង្គ្រោះមកតែម្តង។
នាងបានបន្តថា ពេលមកដល់មន្ទីរពេទ្យ សង្សាររបស់នាងក៏បានដឹងខ្លួនឡើងវិញ ហើយគេត្រូវគ្រូពេទ្យវិនិច្ឆ័យថាមានកំណកឈាមនៅក្នុងសរសៃឈាមខាងឆ្វេងនៃ-ក ដែលនាំឱ្យសម្ពាធឈាមធ្លាក់ចុះភ្លាមៗ ឈានដល់ការខ្សោយបេះដូង និង បាត់បង់ស្មារតី។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា ការថើប ជាពិសេសការជញ្ជក់បឺត មិនថានៅកន្លែងណាក៏ដោយ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព ជាក់ស្តែងដូចជាករណីខាងលើនេះ ហើយបើសិនជាថើបគ្នាសុខៗមានអាការមិនប្រក្រតីណាមួយកើតឡើង សូមប្រញាប់ទៅប្រឹក្សាគ្រូពេទ្យជាបន្ទាន់៕