កក្រើកមិនខាន! ល្អហួស, លី មួយលាង និង បវរកញ្ញាឥណ្ឌូនេស៊ី Shaquila Keisha ត្រៀមប៉ះគ្នាក្នុងកុនខ្នាតធំមួយ
និយាយពីបវរកញ្ញាយុវតីម្ចាស់មកុដ Miss Preteen Junior Idol World 2024 ជូរី ល្អហួស ថ្មីៗកន្លងទៅនេះ ធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស ក្រោយពីទទួលបានដំណឹងថានាងត្រូវបានផលិតកម្មភាពយន្តប្រទេសឥណ្ឌូនេស៊ីមួយចំនួនបានធ្វើការដាក់ស្នេរឱ្យនាងចូលរួមថតភាពយន្តរបស់ឥណ្ឌូនេស៊ី។
រីឯបវរកញ្ញាយុវតី លី មួយលាង ដែលទើបតែឈ្នះមកុដពីឆាកអន្តរជាតិ Miss Teen International 2024 កាលពីកន្លងទៅនោះ ក៏កំពុងទទួលបានការអញ្ជើញចូលរួមថតភាពយន្តទាំងក្នុង និង ក្រៅប្រទេសបន្តបន្ទាប់ផងដែរ។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ទៀត ក្រោយទទួលបានដំណឹងថាបវរកញ្ញាយុវតីដ៏មានសក្កានុពល ២ រូបនេះ នឹងប៉ះគ្នាជាមួយនឹងបវរកញ្ញាយុវតីឥណ្ឌូនេស៊ី Shaquila Keisha ម្ចាស់មកុដ Miss Teen Icon International 2024 ត្រៀមថតក្នុងភាពយន្តខ្នាតធំមួយឆាប់ៗខាងមុខនេះ។
នេះបើតាមរយៈការបង្ហោះរបស់លោក Vichet In ម្ចាស់ស្ថាប័នបវរកញ្ញាយុវតី បានរៀបរាប់ថា ៖ « Shaquila Keisha ប្រាប់ថា គាត់សប្បាយចិត្តពេលប្រជាជនខ្មែរចូលចិត្តមើលរឿងឥណ្ឌូនេដុី Vina។ បន្តិចទៀត ដល់ពេល Shaquila សម្តែងជាខ្មោចឥណ្ឌូនេសុីវិញម្តង ក្នុងភាពយន្តខ្នាតធំជាមួយ Laor Hours ល្អហួស និង Ly muy leang- លី មួយលាង។ មើលក្នុងរូបថតមួយនេះ Comment ម្នាក់ណា Shaquila និង ម្នាក់ណា Vina? Shaquila និង Nayla (តួឯកក្នុងរឿង Vina) ជាតារាសម្តែងឥណ្ឌូនេស៊ីវ័យក្មេងដូចគ្នា»៕