(វីដេអូ) អ៊េមអស់ស្ទះ! បានប្ដីជាកូនម្ចាស់ហាងមូកៈថៈ មានអីលេងពួយរៀបចំពិធីអាំងសាច់ ជំនួសពិធីកាត់នំ
មហាជនហួសចិត្តអស់សំណើចខ្លាំង ក្រោយឃើញកូនកំលោះកូនក្រមុំមួយគូ យកមូកៈថៈមកអាំងកណ្តាលរោង ជំនួសឱ្យការកាត់នំខេក ព្រោះកូនកំលោះជាកូនម្ចាស់ហាងមូកៈថៈ។
រឿងរ៉ាវខាងលើ បានកើតឡើងនៅប្រទេសថៃ ដោយវីដេអូនៃពិធីមង្គលការមួយនេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ដែលបានបង្ហាញឱ្យពីកូនកំលោះកូនក្រមុំមួយគូ កំពុងតែចាក់ទឹកស៊ុបចូលទៅក្នុងខ្ទះមូកៈថៈ ជំនួសឱ្យការកាត់នំខេក ដែលពិតជាប្លែកពីមង្គលការទូទៅណាស់។ ក្នុងនោះ ម្ចាស់វីដេអូបានឱ្យដឹងថា តាមពិតទៅកូនកំលោះ គឺជាកូនម្ចាស់ហាងមូកៈថៈនោះឯង ទើបនឹកឃើញចង់ឱ្យប្លែកពីគេ ហើយដែលឃើញកូនកំលោះស្លៀកពាក់ធម្មតាបែបនេះ ព្រោះអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យបែកញើសជោគឈុតអស់។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គម ឃើញហើយពិតជាសរសើរកូនកំលោះមិនតិចឡើយ ដែលចេះរកនឹកគំនិតថ្មី ក្រៅពីកាត់នំខេក ធ្វើឱ្យពិធីមង្គលរបស់ខ្លួន កាន់តែគួរឱ្យចាប់អារម្មណ៍៕