ក្រសួងទើបចេញក្ដៅៗ! តម្លៃថ្លៃសាំង និង ម៉ាស៊ូត នៅកម្ពុជាចុះវិញហើយ
តាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤៤០០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៤០៥០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ មានតម្លៃធ្លាក់ថ្លៃជាងសប្ដាហ៍មុនចំនួន ៥០ រៀល ដោយតម្លៃសាំងធម្មតាកាលពីសប្ដាហ៍មុនមានតម្លៃ ៤៤៥០ រៀល ក្នុងមួយលីត្រ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ មានការធ្លាក់ថ្លៃចំនួន ១០០ រៀលផងដែរ ដែលកាលពីសប្ដាហ៍មុនថ្លៃប្រេងម៉ាស៊ូតមានតម្លៃដល់ទៅ ៤១៥០ រៀល ក្នុង ១ លីត្រ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖