អ្នកគាំទ្រលាន់មាត់នឹងសម្រស់ Jeon Ji Hyun ចូលវ័យ ៤២ឆ្នាំហើយ នៅតែស្អាតមិនចាស់
អាចនិយាយបានថាតារាសម្ដែងស្រីរបស់កូរ៉េ Jeon Ji Hyun ដែលទស្សនិកជនភាគច្រើនបានស្គាល់តាមរយៈការដើរជាតួឯកស្រីក្នុងរឿង «My Love from the Star» បើទោះបីជាមានវ័យជ្រេក៏ដោយ ប៉ុន្តែនាងនៅតែមានមន្តស្នេហ៍ទាក់ទាញចិត្តអ្នកគាំទ្រជាញឹកញាប់រាល់ពេលដែលនាងបញ្ចេញរូបថតក្នុងឈុតឆាកថ្មីៗ។
ជាក់ស្ដែង ដូចជារូបថតផ្សព្វផ្សាយពាណិជ្ជកម្មរបស់ម៉ាកគ្រឿងអលង្ការដ៏ល្បីល្បាញមួយ ដែលតារាស្រីរូបនេះទើបតែបញ្ចេញជាប្រភេទរូបថតស-ខ្មៅ។ ប៉ុន្តែនៅតែមិនអាចបិទបាំងសម្រស់ដ៏លេចធ្លោរបស់ Jeon Ji Hyun បាននោះដែរ បើធៀបនឹងពេលដែលនាងថតរឿង «My Love from the Star» សម្រស់របស់ Jeon Ji Hyun គឺមិនថមថយឡើយ បែរជាកាន់តែស្អាតខ្ញង់ក្មេងជាងវ័យទៅទៀត៕