ព្រះអើយ! ពីឡុតម្នាក់ដួលស្លា.//ប់ទាំងកំពុងបើកបរលើអាកាស បង្ខំឱ្យយន្តហោះត្រូវចុះចតភ្លាមៗ
រឿងដ៏រន្ធត់មួយបានកើតមានឡើងលើជើងហោះហើរតួកគីមួយគ្រឿង ដោយពីឡុតម្នាក់បានដួលស្លាប់ទាំងកំពុងបើកបរលើអាកាស រហូតពីឡុតម្នាក់ទៀតត្រូវបង្ខំធ្វើការចុះចតជាបន្ទាន់នៅទីក្រុងញ៉ូយ៉ក។
ជើងហោះហើររបស់ក្រុមហ៊ុន Turkish Airline លេខ TK204 ដែលហោះចេញពីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុង Istanbul ប្រទេសតួកគី បានជួបរឿងរ៉ាវដ៏រន្ធត់មួយពាក់កណ្ដាលទី ដោយក្រោយហោះចេញមិនបានប៉ុន្មាន ពីឡុតម្នាក់ឈ្មោះ IIcehin Pehlivan ស្រាប់តែដួលសន្លប់ភ្លាមៗ។
តាមការបង្ហោះលើបណ្ដាញសង្គម X ពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Turkish Airlines បានរៀបរាប់ថា៖ «ពីឡុតរបស់យើងបានសន្លប់បាត់ស្មារតីទាំងកំពុងហោះហើរ ហើយក្រោយការព្យាយាមជួយសង្គ្រោះបឋមមិនទទួលបានជោគជ័យ ពីឡុតរបស់យើងម្នាក់ទៀត ក៏បានសម្រេចចិត្តធ្វើការចុះចតភ្លាមៗ»។
គួរបញ្ជាក់ថា ពីឡុត Pehlivan អាយុ ៥៩ ឆ្នាំ ដែលបានបម្រើការជាមួយក្រុមហ៊ុន Turkish Airlines តាំងពីឆ្នាំ ២០០៧ មក ត្រូវបានប្រកាសថាស្លាប់មុនពេលយន្តហោះចុះចតនៅឯព្រលានយន្តហោះអន្តរជាតិ John F. Kennedy នាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក៕
ប្រភព៖ NyPost