វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅតាខ្មៅ ប្រកាសទាំងយប់ឱ្យសិស្សឈប់សម្រាកនៅព្រឹកនេះ ដោយសារទឹកជន់លិចសាលា
នៅយប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤ គណៈគ្រប់គ្រង នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព បានជូនដំណឹងដល់អាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី ៨ ខែសីហា សាលាអនុញ្ញាតឱ្យសិស្សឈប់សម្រាកមួយព្រឹក (ឈប់ ១ ព្រឹក) ភ្ជាប់ជាមួយរូបភាពទឹកស្រោចស្រពជន់លិចបរិវេណសាលារៀន។
ទន្ទឹមគ្នានេះ វិទ្យាល័យ ហ៊ុនសែន សេរីភាព ក៏បានសូមឱ្យលោកអ្នកអាណាព្យាបាល តាមដានកូនៗ និង ពិនិត្យមើលលើការស្លៀកពាក់ (ឯកសណ្ឋានសិស្ស) ចេញពីផ្ទះ ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ល្អក្នុងក្រុងតាខ្មៅ ចៀសវាងកូនៗទៅប្រមូលផ្ដុំគ្នាធ្វើអ្វីផ្ដេសផ្ដាសក្នុងឯកសណ្ឋានសិស្ស៕