(វីដេអូ) មើលសឹងមិនស្គាល់! Angela Baby លេងម៉ូដសក់ខ្លី សម្រស់ស្អាតដូចតុក្កតា
កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២ តារាសម្ដែងស្រីកំពូលសម្រស់របស់ចិន Angela Baby បានធ្វើឱ្យអ្នកនិយមលេងក្នុងបណ្តាញសង្គម Instagram ដែលជាអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ប្លែកអារម្មណ៍ជាខ្លាំង នៅពេលបានឃើញវីដេអូឃ្លីបខ្លីរបស់តារាស្រីរូបនេះ បានបង្ហោះចែករំលែកដោយបង្ហាញអំពីស្ទាយ៌ម៉ូដសក់ខ្លីរបស់នាង ថតម៉ូដនៅក្នុងស្ទូឌីយោ។
ក្នុងនោះដែរ ក្រុមអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានសម្គាល់ដឹងមកហើយថា Angela Baby បានផ្លាស់ប្តូរម៉ូដសក់របស់នាង ដើម្បីចង់បង្ហាញអំពីអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រនាពេលកន្លងមក ប៉ុន្តែមិនថាជាម៉ូដសក់ខ្លី ឬ វែងនោះទេ Angela គឺនៅតែមើលទៅស្អាតហើយក្មេងជាងវ័យដដែល។
បើទោះបីជាបច្ចុប្បន្ន Angela Baby មានវ័យ ៣៣ឆ្នាំ ថែមទាំងក្លាយជាម្ដាយរបស់គេហើយក៏ដោយ ប៉ុន្តែសម្រាប់ការលេងម៉ូដសក់ខ្លីរបស់នាងនៅពេលនេះ ធ្វើឱ្យអ្នកគាំទ្ររបស់នាងលាន់មាត់សរសើរមិនដាច់ទេថា មានមុខមាត់ស្រស់ស្អាតដូចជាកូនក្រមុំតុក្កតា មើលកាន់យូរកាន់តែលង់ទាក់ទាញបំផុត៕
ទស្សនាវីដេអូខាងក្រោមនេះ៖
View this post on Instagram