បទពិសោធសមត្ថភាពពេញបឹប! មុនឈ្នះមកុដ MGC 2024 ប៊ី សុធារី ឆ្អិននឹងការប្រកួតសម្រស់ធំៗច្រើន ទាំងថ្នាក់ជាតិ និង អន្តរជាតិ
ពិតណាស់ នៅរាត្រីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia បានរកឃើញរាជិនីគ្រងមកុដហើយ ដោយបានទៅលើស្រីស្រស់មានទាំងរូបសម្រស់ សមត្ថភាព និង ចំណេះដឹង កញ្ញា ប៊ី សុធារី Miss Grand កំពង់ឆ្នាំង ខណៈលំដាប់រងទី ១ បានទៅលើ Miss Grand ស្វាយរៀង, លំដាប់រងទី ២ បានទៅលើ Miss Grand សៀមរាប, លំដាប់រងទី ៣ បានទៅលើ Miss Grand រតនគិរី, លំដាប់រងទី ៤ បានទៅលើ Miss Grand បាត់ដំបង។
ចំពោះតំណែងរាជិនីគ្រងមកុដ Miss Grand Cambodia 2024 របស់ ប៊ី សុធារី បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបង្ហាញការអបអរដោយក្ដីស្រឡាញ់ពេញចិត្តជាខ្លាំង ព្រោះនាងគឺជាបវរកញ្ញាដែលមានទាំងព្រម មិនថាបទពិសោធ ចំណេះដឹង សមត្ថភាព រូបរាងមុខមាត់នោះទេ ប៊ី សុធារី ពិតជាស័ក្តិសមតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
យ៉ាងណាមិញ បើនិយាយពីជីវិតតស៊ូលើវិស័យបវរកញ្ញារបស់ម្ចាស់គ្រងមកុដថ្មី Miss Grand Cambodia 2024 រូបនេះ មុននឹងទទួលបានតំណែងថ្មីមួយនេះដែរ កន្លងមក ប៊ី សុធារី ក៏ធ្លាប់ឆ្លងកាត់ការប្រកួតប្រជែងក្នុងកម្មវិធីសម្រស់ធំតូចជាច្រើនទាំងក្នុងស្រុក និង លើឆាកអន្តរជាតិ។
– កម្មវិធី Asia New Star Model Contest 2013 ប្រកួតនៅប្រទេសកូរ៉េ
– កម្មវិធី Miss Asia 2013 ប្រកួតនៅប្រទេសថៃ
– កម្មវិធី Miss Southeast 2014 ប្រកួតនៅប្រទេសថៃ ដែលបានឈ្នះពានចំនួន ២ គឺ ពាន Miss Elegance Award និង ពាន Best Evening Wear
– កម្មវិធី Super Model International 2015 ប្រកួតនៅប្រទេសហ្វីលីពីន ទទួលបានជ័យលាភីលេខ ៣
– កម្មវិធី Miss Cambodia 2016 និង ក្លាយជា Miss Universe Cambodia 2017 ទៅប្រកួតលើឆាកអន្តរជាតិនៅសហរដ្ឋអាមេរិក
– កម្មវិធី Miss Charm International 2021 ប្រកួតនៅប្រទេសវៀតណាម៕