(វីដេអូ) ក្របីស្នែងព័ទ្ធចម្លែកនៅថៃ មនុស្សនាំគ្នាបាក់ទៅមើលភ្លូកទឹកភ្លូកដី ខ្លះហ៊ានទិញឱ្យតម្លៃខ្ពស់ តែម្ចាស់មិនព្រមលក់
ក្របីមួយក្បាលឈ្មោះ Jao-Tuu នៅខេត្ត Buriram ភាគឦសានប្រទេសថៃ កំពុងទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ដោយសារតែស្នែងកោងខ្វង់ព័ទ្ធក្រឡឹងជុំវិញ-កដ៏ចម្លែករបស់វា។
តាមសម្ដីរបស់ម្ចាស់ក្របីដែលមានឈ្មោះ Uthai Sil-anan អាយុ ៥០ ឆ្នាំបានរៀបរាប់ថា ក្របី Jao-Tuu របស់លោកមានស្នែងកោងព័ទ្ធចម្លែកបែបនេះតាំងពីវានៅតូចមកម្ល៉េះ។ លោកដឹងថាក្របីខ្លួនឯងពិសេសនៅពេលដែលពេទ្យក្នុងតំបន់ប្រាប់លោកថា ស្នែងរបស់វាគឺមានភាពទាក់ទាញខ្លាំង។
ក្រោយភាពទាក់ទាញរបស់ក្របីមួយក្បាលនេះចាប់ផ្ដើមល្បីសុសសាយ មនុស្សជាច្រើនមកពីគ្រប់កន្លែងនាំគ្នាភ្លូកទឹកភ្លូកដីទៅមើលក្របីញីចម្លែកមួយក្បាលនោះ ដោយខ្លះថែមទាំងចង់ទិញយកចិញ្ចឹមបន្តថែមទៀតព្រោះគេជឿថា ក្របី Jao-Tuu នឹងនាំលាភសំណាងដល់ពួកគេ។ លោក Uthai Sil-anan បានទម្លាយទៀតថា អ្នកខ្លះហ៊ានឱ្យតម្លៃរហូតដល់ ២០ ម៉ឺនបាត (ប្រមាណ ៦០៦៨ ដុល្លារ) ទៀតផង។
យ៉ាងណាមិញ លោកបានបដិសេធមិនលក់ក្របីនេះឡើយ ព្រោះតែក្របីញីមួយក្បាលនេះគ្រប់គ្នាក្នុងក្រុមគ្រួសាររបស់លោកស្រឡាញ់វាគ្រប់គ្នា។ លោកសន្យានឹងចិញ្ចឹមមើលថែវាឱ្យបានល្អបំផុតរហូតដល់ពេលវេលាចុងក្រោយរបស់វា៕