មានទ្រព្យ ៤០០ លានដុល្លារ តែ ឈិន ឡុង មិនខ្ចីទុកឱ្យកូន បែរបរិច្ចាគទៅអង្គការសប្បុរសធម៌ទាំងអស់
កាលពីពេលថ្មីៗកន្លងទៅនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយអំពីកំពូលតារាសម្ដែងហុងកុង Jackie Chan នៅពេលដែលគាត់បានទម្លាយពីរឿងបណ្តាំមរតក ដែលគាត់រកបានពីអាជីពជាតារាភាពយន្តនឹងមិនឱ្យទៅកូនប្រុសលោកនោះឡើយ ដោយទ្រព្យសម្បត្តិទាំងដុលរបស់លោកត្រូវគេប៉ាន់ស្មានថាមានចំនួន ៤០០ លានដុល្លារអាមេរិក។
យ៉ាងណាមិញ មូលហេតុដែលតារាជើងចាស់រូបនេះ សម្រេចចិត្តមិនទុកមរតកឱ្យដល់ Jaycee ជាកូនប្រុសរបស់លោក ហើយបែរយកទ្រព្យទាំងអស់នោះទៅបរិច្ចាគឱ្យអង្គការសប្បុរសធម៌ជំនួសវិញនោះ ព្រោះថា៖ «បើកូនរបស់លោកមានសមត្ថភាព គេអាចរកលុយបានដោយខ្លួនឯង ប៉ុន្តែប្រសិនបើគេមិនអាចរកបានទេនោះ គឺគេជាមនុស្សខ្ជះខ្ជាយណាស់»។
ទោះជាយ៉ាងណា នេះមិនមែនជារឿងចម្លែកខ្លាំងនោះទេ ដែលតារាល្បីៗមួយចំនួនសម្រេចចិត្តមិនទុកទ្រព្យសម្បត្តិឱ្យទៅកូនៗរបស់ពួកគេនោះ ដោយសារចង់ដឹងពីសមត្ថភាពរកលុយរបស់កូនៗ និង មួយវិញទៀត ពួកគេអាចដាក់លក្ខខណ្ឌមួយចំនួនដល់កូនៗដើម្បីទទួលមរតក៕