ធ្លាប់តែឃើញ តើមានដឹងសម្លៀកបំពាក់ប្រពៃណីនៅអាស៊ីអាគ្នេយ៍មានឈ្មោះអ្វីខ្លះ?
ជាការពិតណាស់ ដោយសារតែប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង ១០ ជាប្រទេសដែលមានវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនា ក៏ដូចជាកត្តាប្រហាក់ប្រហែលគ្នា ផ្សេងៗទៀតជាច្រើន ទើបធ្វើឱ្យយើងអាចចូលជាសមាគមមួយជាមួយគ្នាទៅបាន ។ ជីវភាពរស់នៅ ការប្រកបរបររកស៊ីចញ្ចឹមជីវិតប្រចាំថ្ងៃទៀតសោតក៏កាន់តែមានលក្ខណៈដូចគ្នា ។ ជាពិសេសទៀតនោះបើក្រលេកមកមើលសម្លៀកបំពាក់ប្រពៃណីវិញ ក៏កាន់តែស្រដៀងគ្នាទៅទៀត គ្រាន់តែប្រទេសនីមួយៗមានចំណុចពិសេសរបស់សម្លៀកបំពាក់នីមួយៗប៉ុណ្ណោះ ។ ជាងនេះទៅទៀត យើងច្រើនតែបានឃើញសម្លៀកបំពាក់ទាំងនោះនៅខាងក្រៅ ឬ ជារូបថត ប៉ុន្តែប្រហែលជាមិនបានដឹងឡើយថាវាមានឈ្មោះអ្វីខ្លះ ?
តោះ ! មកស្គាល់ឈ្មោះសម្លៀកបំពាក់ប្រពៃណីនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់គ្នា ៖
១. ប្រទេសកម្ពុជា ៖ អាវប៉ាក់ ជាមួយសំពត់ហូលផាមួង
២. ប្រទេសភីលីពីន ៖ បារុង តាហ្គាលុក (Barong Tagalog) សម្រាប់បុរស និង បារ៉ុត សាយ៉ា (Baro’t Saya) សម្រាប់មនុស្សស្រី ។
៣. ប្រទេសថៃ ៖ ឆាគ្រី (Chakri)
៤. ប្រទេសភូមា ៖ ឡុងយី (Longyi)
៥. ប្រទេសឡាវ ៖ ឡាវស៊ីន (Lao Sinh) ឬ ផាស៊ីន (Phaa Sin)
៦. ប្រទេសឥណ្ឌូនេស៊ី ៖ កេបាយាក់ (Kebaya)
៧. ប្រទេសសាំងហ្គាពួ ៖ ដោយសារតែប្រទេសនេះមានចម្រុះជនជាតិច្រើនទើបសម្លៀកបំពាក់ក៏មានច្រើន ប៉ុន្តែភាគច្រើនគឺ ឈឿង សាំ(Cheongsam) ។
៨. ប្រទេសប្រ៊ុយនេ ៖ មានបាជូ គូរូង (Baju kurung) និង កន្សែងពាក់លើក្បាលហៅថា ទូដុង (Tu Dung) សម្រាប់ស្រី និង សំពត់ ស៊ីនចាង (Sinjang) ជាមួយមួក ដាស្ទើ (Dastar) ។
៩. ប្រទេសវៀតណាម ៖ អៃវ ដៃ (Ao Dai)
១០. ប្រទេសម៉ាឡេស៊ី ៖ សម្រាប់មនុស្សប្រុស បាជូ ម៉េឡាយូ (Baju Melayu) និង មនុស្សស្រី បាជូ គូរូង (Baju kurung) ដូចប្រ៊ុយនេដែរ ។
ប្រភព៖ Asian Explorer