ហេតុផលជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រគិតថា Jisoo ជាមនុស្សស្រីរឹងមាំបំផុត
កាលពីប៉ុន្មានឆ្នាំមុន Jisoo សមាជិកក្រុមចម្រៀង Blackpink ធ្លាប់បានបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួនឥតលាក់បាំង ក្នុងកិច្ចសម្ភាសមួយដាក់ទស្សាវដ្ដី ELLE ក្នុងប្រទេសអង់គ្លេស។
នាងជាមនុស្សស្រីម្នាក់ដែលតែងតែមិនចូលចិត្តបើកចំហរឿងរ៉ាវឯកជនរបស់ខ្លួនឱ្យអ្នកដទៃដឹងឡើយ។ Jisoo បានលើកឡើងថា ដោយសារតែពេលនាងជួបបញ្ហា នាងតែងតែដោះស្រាយដោយខ្លួនឯង ទើបធ្វើឱ្យនាងក្លាយជាស្រីរឹងមាំ និងឯករាជ្យបំផុតពេលនេះ។
Jisoo បានអះអាងថា ៖ «បើក្រឡេកទៅមើលអតីតកាល ខ្ញុំគិតថាខ្លួនឯងជាមនុស្សស្រីដែលរឹងមាំបំផុត។ ពេលជួបបញ្ហាលំបាកក្នុងជីវិតម្ដងៗ ខ្ញុំមិនដែលនឹកនា ឬពឹងពាក់នរណាម្នាក់ឱ្យមកជួយដោះស្រាយឡើយ។ ខ្ញុំព្យាយាមពិចារណាអំពីរឿងរ៉ាវទាំងអស់នោះ និងដោះស្រាយវាដោយខ្លួនឯង ព្រោះ ខ្ញុំអាចយកឈ្នះលើការលំបាកដោយខ្លួនឯងបាន, ខ្ញុំក្លាយជាមនុស្សរឹងមាំ ដូចពេលនេះអ៊ីចឹង។ មកទល់ពេលនេះ ខ្ញុំជាមនុស្សមិនចូលចិត្តនិយាយអំពីរឿងលំបាកឡើយ។ ខ្ញុំចង់ឱ្យពេលអ្នកដទៃមើលមកខ្ញុំ គឺឃើញពីស្នាមញញឹមរបស់ខ្ញុំ»៕