អីយ៉ា! តារាចម្រៀងថៃម្ចាស់បទ «ខាំផែង» និង តន់ ចន្ទសីម៉ា ចាប់គូគ្នាលើកដំបូង ដឹងតែមិនធម្មតា (វីដេអូ)
កាលពីប៉ុន្មានថ្ងៃមុននេះ លោកអ្នកបានដឹងរួចមកហើយពីការមកដល់របស់តារាចម្រៀងថៃ Zak Chumpae ម្ចាស់បទ «ខាំផែង» បានមកចូលរួមសម្តែងជាមួយនឹងតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីណាវាត់ត្រា នាង តន់ ចន្ទសីម៉ា ។
វត្តមានរបស់តារាចម្រៀងថៃរូបនេះ បានធ្វើឲ្យអ្នកគាំទ្រលោក ក៏ដូចជា ចន្ទសីម៉ា មានការគាំទ្រយ៉ាងខ្លាំងក៏ព្រោះតែអ្នកទាំងពីរ បានត្រៀមនឹងបង្ហាញនូវស្នាដៃរួមគ្នាដំបូងដល់អ្នកគាំទ្រផងដែរ ។
ក្នុងការសហការនេះដែរ បទចម្រៀង «ដណ្តឹងអូនទៅ» របស់ តន់ ចន្ទសីម៉ា នឹងត្រូវបានបកស្រាយរួមគ្នាបន្ថែមជាភាសាថៃដោយ Zak Chumpae ។ បើទោះ MV មិនទាន់ចេញជាផ្លូវការយ៉ាងណាក៏ដោយ ប៉ុន្តែឈុតក្រៅឆាក និង ចម្រៀងបកស្រាយរួមគ្នារបស់តារាចម្រៀងយុវវ័យប្រុសស្រី ២ រូបនេះ ត្រូវបានលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធ និង អ្នកចាត់ការទូទៅរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត់ត្រា បានបង្ហាញនូវលើគណនី fb របស់លោកផងដែរ ។
គ្រាន់តែជាឈុតក្រៅឆាកប៉ុណ្ណោះ បានធ្វើឲ្យអ្នកគាំទ្រមានការសរសើរពីស្នាដៃរួមគ្នាដំបូងរបស់អ្នកទាំង ២ ព្រមទាំងរង់ចាំថាតើ MV បទចម្រៀង «ដណ្តឹងអូនទៅ» របស់ តន់ ចន្ទសីម៉ា និង Zak Chumpae ថ្មីប្លែកយ៉ាងណាដែរ?