សំងំហាត់មួយរយៈ ខ្លឹម ស្រីគា ស្រកជិត ១០ គីឡូ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីត Miss Grand Cambodia ខ្លឹម ស្រីគា មានរូបរាងស្គមស្រឡូនស្អាតប្លែកខ្លាំងជាងមុន ។ ជាមួយនឹងរូបរាងស្រឡូនស្អាតបែបនេះក៏ទទួលបានការសរសើរពីសំណាក់ហ្វេនៗជាច្រើនផងដែរ ។
គេចាំបានថាមួយរយៈមុន ខ្លឹម ស្រីគា បានប្រែរូបរាងមកជាធាត់ទ្រលុកទ្រលន់ដែលធ្វើឱ្យមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រមានការចាបអារម្មណ៍ជាខ្លាំង ។ ស្របពេលរូបរាងមានការប្រែប្រួលនោះ គេសង្កេតឃើញ ខ្លឹម ស្រីគា ហាក់មិនសូវមានទីផ្សារការងារសិល្បៈរីកទូលាយឡើយ ប៉ុន្តែថ្មីៗនេះ ខ្លឹម ស្រីគា បានបង្អួតរូបភាពមួយសន្លឹកដែលមានរូបរាងស្រឡូនស្អាតរួមនឹងសារខ្លីថា «ខំប្រឹងហ្វឹកហាត់ និង ទទួលបានលទ្ធផល ទោះយឺតបន្តិចតែសុខភាពក៏ល្អ តក់ៗពេញបំពង់ព្យាយាមគង់បានសម្រេច» ។ជាមួយនឹងរូបរាងថ្មីរបស់ ខ្លឹម ស្រីគា ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិផងដែរ ។
អ្វីដែលកត់សម្គាល់ បើទោះបីជាបច្ចុប្បន្នមានការសម្រកគីឡូដោយបច្ចេកវិជ្ជាទំនើបក៏ពិតមែន តែ ខ្លឹម ស្រីគា បានជ្រើសយកវិធីសាស្រ្តបែបធម្មជាតិដោយការហាត់ប្រាណសម្រក និង ការតមអាហារដែលពេលនេះនាងក៏ទទួលបានលទ្ធផលល្អដោយស្រកប្រមាណជា ៩ គីឡូក្រាមទៅតាមបំណង ។ គ្រាន់តែរូបរាងប្រែមកជាស្រឡូនស្អាត ខ្លឹម ស្រីគា ក៏ចាប់មានការងារសិល្បៈជាបណ្តើរៗវិញដែរ ៕