កូនតូចជាប់ដៃមិនជាបញ្ហា ពេជ្រ សូលីកា និង ស្វាមី នៅតែអាចទៅបង្អួតផ្អែមល្ហែមនៅខេត្តសៀមរាបបានយ៉ាងអេម
បើទោះបីទើបសម្រាលកូនបានប្រមាណជាងមួយខែក៏ពិតមែនតែ ពេជ្រ សូលីកា ហាក់មានភាពរឹងមាំ និង ស្រស់ស្អាតដូចដើមស្ទើរមិនដឹងថានាងនៅសរសៃខ្ចីនោះទេ ។ អ្វីដែលកត់សម្គាល់ថ្វីដ្បិតនៅកូនតូចជាប់ដៃ ពេជ្រ សូលីកា នៅតែឈ្លៀតចំណាយពេលដើរកម្សាន្តជាមួយស្វាមីយ៉ាងរីករាយនៅខេត្តសៀមរាប ។
នរណាថាមានកូនតូចជាប់ដៃលំបាកក្នុងការដើរកម្សាន្តទៅតាមតំបន់ទេសចរណ៍ឆ្ងាយៗ ។ ងាកមកមើល ពេជ្រ សូលីកា បានបណ្តើរស្វាមី និង កូនតូចរបស់ខ្លួនទៅលេងទឹកដីអង្គរជាលើកដំបូង ។ ក្នុងនោះ ពេជ្រ សូលីកា បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹករួមជាមួយទេសភាពដ៏ស្រស់ស្អាតនៅក្នុងទឹកដីនោះ រួមជាមួយនឹងការតុបតែងខ្លួនយ៉ាងទាក់ទាញ ស្ទើរមិនដឹងថានាងទើបសម្រាលកូនបានជាងមួយខែទេ ។
ដំណើរកម្សាន្តពោរពេញទៅដោយភាពសប្បាយរីករាយរបស់ ពេជ្រ សូលីកា ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗជាច្រើន ដែលខ្លះសរសើរពីសំណាងរបស់ ពេជ្រ សូលីកា ដែលមានស្វាមីជាបុរសល្អយល់ចិត្តនាង និង តែងតែផ្តល់កម្លាំងចិត្ត បើទោះកន្លងមកនាងពើបប្រទះនូវរឿងអាស្រូវជាច្រើនផងដែរ ។ ក្រោយទទួលបានកូនប្រុសជាចំណងដៃ ពេជ្រ សូលីកា កាន់តែមានសុភមង្គលហើយពេលនេះដែរពួកគេក៏បានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ និង បានក្លាយជាប្តីប្រពន្ធស្របច្បាប់បើទោះបីពួកគេមិនទាន់បានរៀបការតាមប្រពៃណីខ្មែរក៏ដោយ ៕