មានក្តីសុខណាស់ ពេជ្រ សេរីរ័ត្ន ថាកូនជាជីវិត ឯប៉ាប៉ាជា ATM
បើទោះបីមិនសូវលេចមុខលេចមាត់នៅក្នុងអាជីពសិល្បៈដូចមុនក៏ពិតមែន តែគេសង្កេតឃើញថាពិធីការិនី ពេជ្រ សេរីរត្ន័ ហាក់មិនខ្វាយខ្វល់អ្វីឡើយ ដោយពេលនេះនាងកំពង់រស់នៅយ៉ាងមានក្តីសុខ ជាមួយនឹងការលើកឡើងថា «កូនជាជីវិតរបស់នាង ហើយប៉ាប៉ាៗជា ATM» ។
ការលើកឡើងបែបលេងសើចរបស់ ពេជ្រ សេរីរ័ត្ន ក៏មានការឆ្លើយតបពីសំណាក់មិត្តភក្តិ ដែលខ្លះលើកឡើងថា ឱ្យតែមានក្តីសុខក្នុងគ្រួសារជីវិតមានន័យហើយ ។ អ្វីដែលកត់សម្គាល់អត់ខ្វល់រឿងរៀបការ និង បង្ហាញមុខឪពុកកូនប្រុសស្រីជាចំហតែ ពេជ្រ សេរីរ័ត្ន រស់នៅពោរពេញដោយក្តីសុខ និង សុភមង្គល ។ ពេជ្រ សេរីរ័ត្ន បានលើកឡើងថា នាងមិនហ៊ានបង្ហាញមុខប៉ាប៉ារបស់កូនៗដោយសារប៉ាមុខអាក្រក់ពេកចំាយកទៅកែសម្ផស្សសិន ។ នេះជាការលើកឡើងរបស់ ពេជ្រ សេរីរ័ត្ន តបទៅអ្នកដែលចង់ឃើញមុខស្វាមីរបស់នាង ។
មានកូនប្រុសស្រីដល់ទៅពីរនាក់ក៏ពិតមែន តែសម្រស់ និង រូបរាងរបស់ ពេជ្រ សេរីរ័ត្ន នៅតែខ្ញង់ ។ ជារឿយៗនាងតែងបង្អួតសម្រស់ដើមទ្រូងទ្រលុកទ្រលន់ដែលមើលទៅគួរឱ្យក្នាញ់មិនចាញ់ក្រមុំៗប៉ុន្មានឡើយ ៕