ផ្ទះ នាយពាក់មី នៅខេត្ត មានទេសភាពស្រស់ស្អាត គួរឱ្យចង់រស់នៅណាស់
ស្របពេលរយាលពីការងារសម្តែងនៅក្នុងរដូវកាលកូវីដ ១៩ នេះគេសង្កេតឃើញតារាកំប្លែង ពាក់មី តែងនាំក្រុមគ្រួសារទៅផ្ទះរបស់នាយឯស្រុកកំណើតខេត្តស្វាយរៀង ដែលនាយបានសាងសង់ជូនអ្នកមានគុណកន្លងមក ។
គេចាំបានថាកន្លងមក នាយពាក់មី បានចំណាយប្រាក់ប្រមាណជា ១០ ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះឈើដ៏ស្រស់ស្អាតជូនអ្នកមានគុណនៅលើផ្ទៃដីជាច្រើនហិចតា ។ ដោយក្នុងនោះនាយបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត រួមជាមួយនឹងការលម្អដោយសួនច្បារចម្រុះពណ៌ និង មានតារាងលេងបាល់កម្សាន្តផងដែរ ។ ក្រៅពីនោះក៏មានចិញ្ចឹមសត្វ ជាពិសេសមានដំាបន្លែគ្រប់ប្រភេទជាច្រើនទៀត ។
យ៉ាងណាមិញថ្មីៗនេះតារាកំប្លែងរូបនេះបានបង្ហាញនូវទិដ្ឋភាពក្នុងផ្ទះរបស់នាយ មើលទៅពិតជាគួរឱ្យចង់រស់នៅណាស់ ។ ក្នុងនោះ នាយពាក់មី ក៏បានបង្ហោះសារថា «ពេលចាស់ទៅចង់ទៅនៅស្រុកស្រែវិញ រស់ជាមួយរបស់ធម្មជាតិ ចុះបងប្អូនវិញពេលចាស់ទៅចង់នៅក្រុង ឬ ក៏នៅស្រែ?» ។ មានការសរសើរចំពោះការប៉ិនប្រសព្វក្នុងការរៀបចំតុបតែងលម្អគេហដ្ឋានរបស់ នាយពាក់មី មើលទៅពិតជាស្រស់ស្រាយជាខ្លាំង ។
នាយពាក់មី ត្រូវបានគេចាត់ទុកជាតារាកំប្លែងដែលមានប្រជាប្រិយភាពនៅក្នងចំណោមតារាកំប្លែងដែលចូលប្រឡូកដំណាលរូបនាយ ។ ក្រោយពីមានឈ្មោះ នាយពាក់មី ក៏បានជ្រោមជ្រែងបងប្អូនរបស់នាយចូលក្នុងសិល្បៈជាបន្តបន្ទាប់ ដែលពេលនេះប្អូនៗរបស់នាយក៏មានប្រជាប្រិយភាពមិនចាញ់នាយប៉ុន្មានដែរ ៕
រូបថត ៖ ហ្វេសប៊ុក