ឈិន ម៉ានិច ឡើងគីឡូខ្លាំង កាន់តែទ្រលុកទ្រលន់ មើលសឹងមិនស្គាល់
ចុងក្រោយនេះគេសង្កេតនេះតារាចម្រៀង ឈិន ម៉ានិច ហាក់មានរូបរាងទ្រលុកទ្រលន់ប្រែប្រួលបែ្លកពីមុន ដោយក្នុងនោះនាងបានត្អូញត្អែរថាឡើងគីឡូរហូតដល់ទៅ ជិត ១០ គីឡូឯណោះ ។
មិនខុសពីមិត្តភក្តិដទៃឡើយប៉ុន្មានខែដើមឆ្នាំនេះ ឈិន ម៉ានិច មិនសូវជាមានការងារសិល្បៈមមាញឹកខ្លាំងដូចមុនឡើយ ដោយសារជម្ងឺកូវីដ ១៩ ។ យូរៗម្តងនាងលេចមុខនៅក្នុងកម្មវិធីតន្រ្តីរបស់ស្ថានីយទូរទស្សន៍ហង្សមាសជាមួយនឹងការបង្ហើរបទចម្រៀងថ្មីៗយ៉ាងពីរោះ ។ ស្របពេលជាមួយគ្នានោះ ឈិន ម៉ានិច បានត្អូញត្អែរថាពេលនេះ នាងឡើងគីឡូច្រើនណាស់ដល់ទៅ ៩ គីឡូឯណោះ ។ កាលពីមុនគីឡូនាងតែ ៤៧ គីឡូទេ តែពេលនេះឡើងដល់ ៥៦ គីឡូ ។
ការលើកឡើងរបស់ ឈិន ម៉ានិច បានធ្វើឱ្យមិត្តភក្តិមានការចាប់អារម្មណ៍ ខ្លះបានសរសើរថាឡើងគីឡូបែបនេះមើលទៅឃើញទ្រលុកទ្រលន់ស្អាតខ្លាំង តែខ្លះទៀតបានប្រាប់ថា ឈិន ម៉ានិច គួរតែហាត់ប្រាណសម្រករាង និង តមអាហារទៅស្រកហើយ ។ ក្នុងនោះ ឈិន ម៉ានិច បានតបថានាងបានហាត់ប្រាណហើយតែមិនទាន់បានទទួលលទ្ធផលទេ ។
ឈិន ម៉ានិច ក៏ជាតារាចម្រៀងមួយរូបដែលមានប្រជាប្រិយភាពគួរសមដែរ រាល់បទចម្រៀងរបស់នាងតែងទទួលបានការនិយមស្តាប់ពីសំណាក់មហាជន ។ ចុងក្រោយនេះ ឈិន ម៉ានិច កាន់តែមានសម្រស់ស្រស់ស្អាតហើយការតែងខ្លួនក៏ទាក់ទាញជាងមុន មិនតែប៉ុណ្ណោះបច្ចុប្បន្ននាងក៏មានជីវភាពរស់នៅហ៊ឺហាផងដែរ ។ យ៉ាងណាមិញមួយរយៈមុន ឈិន ម៉ានិច ក៏ទើបរៀបចំពិធីឡើងគេហដ្ឋានថ្មីនៅបុរីវិមានភ្នំពេញយ៉ាងអធិកអធមផងដែរ ៕