ជីមមី ត្រូវការបុរសដែលមិនចង់នៅជិតអ្នកផ្សេង ក្រៅពីរូបនាងពេញមួយជីវិត
ធ្លាប់តែឃើញពិធីការិនីរូបស្រស់រាងស្រឡូន ជីមមី បង្អួតសម្រស់ក្នុងឈុតសម្លៀកបំពាក់បែបយុវវ័យទាន់សម័យ តែពេលនេះនាងបានដឹកដៃគូស្នេហ៍ថតរូបបែបបុរាណនិង សម័យអាណានិគមបារាំង មើលទៅពិតជាប្លែក និង ទាក់ទាញជាខ្លាំង ហើយអ្វីដែលពិសេសនោះនាងភ្ជាប់ជាមួយសារដែលមានអត្ថន័យមួយទៀតផង ។
នេះជាលើកដំបូងដែលគេបានឃើញ ជីមមី និង គូស្នេហ៍ថតរូបនៅក្នុងឈុតបែបនេះ មើលទៅពិតជាស័ក្តិសមជាខ្លាំង ទាំងសម្លៀកបំពាក់ក៏ដូចជាការតុបតែងលម្អគ្រឿងបែបបុរាណទាំងនេះ ។ អ្វីដែលកានតែចាប់អារម្មណ៍នោះគឺរូបភាពមួយនេះភ្ជាប់ជាមួយនឹងអត្ថន័យដែល ជីមមី បង្ហាញថា «ខ្ញុំមិនត្រូវការមនុស្សម្នាក់មកឈរក្បែរ ខ្ញុំព្រោះតែគាត់ឯកា ឬ គ្រាន់តែត្រូវការគ្នានោះទេ តែខ្ញុំត្រូវការមនុស្សម្នាក់ដែលឈរក្បែរខ្ញុំដោយហេតុផលតែមួយគត់គឺ ក្នុងមួយជីវិតនេះគាត់មិនចង់នៅជិតនរណាផ្សេងក្រៅពីខ្ញុំ» ។ ការលើកឡើងរបស់ ជីមមី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តស្តូកតែម្តង ហើយជូនពរឱ្យចំណងស្នេហ៍នាង និង គូស្នេហ៍កាន់តែស្រឡាញ់គ្នាទ្វេដង ។
ជីមមី បានសម្រេចបំណងដោយនាងទទួលបានការស្រឡាញ់ពីសំណាក់បុរសម្នាក់ដែលនាងបានចាត់ទុក Crush អស់រយៈពេលប្រាំឆ្នាំ ។ ពេលនេះចំណងស្នេហ៍របស់ពួកគេកាន់តែស៊ីជម្រៅ និង ទទួលបានការគាំទ្រសាទរពីសំណាក់អ្នកគាំទ្រទៀតផង ។ អ្នកទាំងពីរស័ក្តិសមទាំងព្រមមិនថារូបសម្រស់ សមត្ថភាព សូម្បីតែឈ្មោះក៏ដូចគ្នាផងដែរ ៕