តាមពិតចឹងសោះបាន ផាន់ ផាត់ណា ប្រាប់ថាស្អប់តារាជើងចាស់ ទេព រិន្ធដារ៉ូ (វីដេអូ)
បន្ទាប់ពីបានសម្រាកមើលថែកូនតូចរយៈពេលប៉ុន្មានខែក្រោយសម្រាលរួច តារាសម្តែង និង តារាម៉ូដែល ផាន់ ផាត់ណា ហាក់ទទួលបានប្រជាប្រិយភាពសាជាថ្មីក្នុងពេលបច្ចុប្បន្ន ។ ក្នុងនោះគេបានឃើញអ្នកម្តាយដ៏ស្រស់ស្អាតរូបនេះនៅតែទទួលបានតំណែងជាតួឯកដូចដើម នៅក្នុងការសម្តែងខ្សែភាពយន្ត ។
តារារូបនេះទទួលបានការគាំទ្រខ្លាំងពីមហាជន ទើបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាងទទួលបានការតាមដានយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ដើម្បីដឹងពីជីវិតឯកជន និង ជីវិតសិល្បៈរបស់នាង ។ យ៉ាងណាមិញថ្មីៗនេះ ផាន់ ផាត់ណា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនឆ្ងល់យ៉ាងខ្លាំងនៅពេលដែលនាងប្រាប់ថា «ស្អប់តារាជើងចាស់ ទេព រិន្ធដារ៉ូ» ដោយពាក្យមួយឃ្លានេះ បានធ្វើឲ្យមហាជនជាច្រើនសួរនាំដល់រូបនាងថាមូលហេតុអ្វី ?
តាមពិតទៅពាក្យនេះតារាសម្តែង ផាន់ ផាត់ណា ចង់សំដៅទៅលើការស្អប់លោក ទេព រិន្ធដារ៉ូ ដែលសម្តែងជាតួអង្គលោកតារបស់នាងនៅក្នុងខ្សែភាពយន្ត «ទឹក និងប្រេង» ប៉ុណ្ណោះ ក៏ព្រោះតែតារាជើងចាស់ ទេព រិន្ធដារ៉ូ ត្រូវសម្តែងជាតួអង្គលោកតាដែលតែងតែវាយធ្វើបាបនាងរហូតក្នុងសាច់រឿងមួយនោះ ។ ចង់ដឹងថា ហេតុអ្វីបានតួអង្គលោកតា ដែលសម្តែងដោយលោក ទេព រិន្ធដារ៉ូ ធ្វើឲ្យចៅស្រី ផាន់ ផាត់ណា ស្អប់យ៉ាងហ្នឹង ទៅទស្សនាឈុតក្រៅឆាកខាងក្រោមនេះ ៖