ធ្លាប់ស្តាប់ ឆាយ វីរៈយុទ្ធ ច្រៀង លើកនេះមកស្តាប់ភរិយាច្រៀងម្តង ពីរោះមិនចាញ់តារាអាជីព (ចម្រៀង)
ក្រោយពីតារាចម្រៀង ឆាយ វីរៈយុទ្ធ ច្រៀងបទដែលមានចំណងជើងថា «គេជាប្តី បងធ្លាប់ជាសង្សារ» មិនទាន់បានប៉ុន្មានផងពេលនេះ ភរិយារបស់លោកអ្នកនាង សែ ចាន់ឌី បានចេញមុខច្រៀងតបជាមួយលោក ដែលស្តាប់ទៅពិតជាពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ ។
មុននេះបន្តិចភរិយារបស់ ឆាយ វីរៈយុទ្ធ បានច្រៀងបទដែលមានចំណងជើងថា «គេជាប្រពន្ធ អូនធ្លាប់ជាសង្សារ» ដែលនាងជាអ្នកនិពន្ធដោយផ្ទាល់ ។ កន្លងមកធ្លាប់តែស្តាប់បទចម្រៀងរបស់ លោក ឆាយ វីរៈយុទ្ធ តែនេះជាលើកដំបូងដែលអ្នកគាំទ្របានស្តាប់សំឡេងរបស់ភរិយាម្តងវិញ ។ ក្នុងនោះក៏មានសរសើរថាពិតជាពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ ។ ឆាយ វីរៈយុទ្ធ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសំណាង ព្រោះមានភរិយាជាអ្នកនិពន្ធបទចម្រៀងពីរោះឱ្យលោកថែមទៀត ។
បើទោះជាមានភរិយា និង មានកូនក៏ពិតមែន តែ ឆាយ វីរៈយុទ្ធ នៅតែស្រូបបានការគាំទ្រពីសំណាក់យុវវ័យដដែល ។ មិនខុសពីតារាដទៃដែរក្រៅពីអាជីពចម្រៀង ឆាយ វីរៈយុទ្ធ ក៏មានមុខរបរពេញដៃ ដូចជាលក់អង្ករ និង លក់ដីឡូត៍បន្ថែមទៀត ។ ចង់ដឹងថាសម្លេងរបស់ភរិយា ឆាយ វីរៈយុទ្ធ ពីរោះបែបណា? តោះទៅស្តាប់ទាំងអស់គ្នា!