តារាល្បីៗកូរ៉េ ១៣ រូបត្រូវក្រុមហ៊ុន Tik Tok លុបគណនីចោល មិនច្បាស់ពីមូលហេតុ (វីដេអូ)
កម្មវិធី Tik Tok ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនប្រទេសចិនហាក់ទទួលបានភាពពេញនិយមប្រើប្រាស់យ៉ាងខ្លាំងស្ទើរទូទាំងពិភពលោក ។ ក្នុងនោះមិនថាប្រទេសណានោះទេ ក៏មានការចូលរួមប្រើប្រាស់ពីបណ្តាល្បីៗជាច្រើនផងដែរ ។
យ៉ាងណាមិញ បើក្រឡេកមកកាន់គណនី Tik Tok របស់តារាកូរ៉េល្បីៗចំនួន ១៣ រូប ដែលមានអ្នក Follow រាប់លាននាក់ ស្រាប់តែត្រូវបានក្រុមហ៊ុនលុបចោលគណនីរបស់ពួកគេ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់ ។ ក្នុងនោះមានដូចជាគណនីរបស់តារាល្បីៗដូចជា Rain, HyunA, MAMAMOO, Hyoyeon, ក្រុម Seventeen, តារាសម្តែង Ryu Joon Yeol, Gary និង Heechul សមាជិក Super Junior ព្រមទាំងតារាល្បីៗមួយចំនួនទៀត ។
នៅក្នុងនោះដែរ ក្រុមហ៊ុនដែលនៅពីក្រោយនៃ app នេះបានប្រាប់មកកាន់ JTBS ថា «ពួកគេមិនអាចពន្យល់ពីមូលហេតុឲ្យច្បាស់លាស់ដែលគណនីត្រូវបានលុបចោលនោះទេ»។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហានេះដែរបានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍សោកស្តាយដែលពួកគេមិនអាចស្វែងរកគណនី Idol របស់ខ្លួនតាំងពីថ្ងៃទី ១២ កក្កដា មក ៕