ចូលវ័យ ១៧ ឆ្នាំ សោភា ទេពី កាន់តែស្រស់ដូចឈ្មោះ មើលទៅឡើងកំប្លង់ៗ
ថ្វីដ្បិតមានរូបរាងទ្រលុកទ្រលន់ក៏ពិតមែន តែមើលទៅតារាចម្រៀងវ័យក្មេង សោភា ទេពី ពិតជាគួរឱ្យស្រឡាញ់ជាខ្លាំង បន្ទាប់ពីគេបានឃើញរូបភាពថ្មីៗរបស់តារាចម្រៀងស្រីរូបនេះលេងស្ទីតុបតែងតុបតែងមុខមាត់ប្លែក បង្ហោះលើបណ្តាញសង្គមកន្លងមកនេះ ។
ធ្លាប់តែឃើញតារាចម្រៀង សោភា ទេពី មានការតុបតែងខ្លួនបែបសិចស៊ីកាចៗ តែនៅពេលនាងប្តូរការតែងខ្លួនបែបសុភាពវិញនោះ ឃើញថាសម្រស់របស់នាងកាន់តែស្អាតបែបស្រទន់ មើលទៅទាក់ទាញថែមមួយកម្រិត រហូតមហាជនមួយចំនួនលាន់មាត់សរសើរគ្រប់គ្នា ។ ស្ថិតក្នុងវ័យ ១៧ ឆ្នាំមែន ប៉ុន្តែ សោភា ទេពី មានរូបរាងធំទ្រលុកទ្រលន់ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនមិនជឿថានាងទើបតែមានអាយុប៉ុណ្ណេះទេ តែដើម្បីឱ្យអស់ចម្ងល់កន្លងមក សោភា ទេពី ក៏ធ្លាប់បានបង្ហាញអត្តសញ្ញាណរបស់ខ្លួនជាសាធារណៈផងដែរ ។
បើទោះបីមិនមានទ្រនំជ្រកដូចតារាដទៃ ក៏តារាចម្រៀង សោភា ទេពី មានបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ហើយបទខ្លះក៏ទទួលបានការគាំទ្រពីសំណាក់យុវ័យផងដែរ ដូចជាបទ «អូនម៉ាប់មានស្នេហ៍» ជាដើម ។ កាន់តែមានប្រជាប្រិយភាព សោភា ទេពី ក៏ប្រើជិវិតឯកជនហ៊ឺហាមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ដោយក្នុងនោះនាងក៏បានទិញរថយន្តទំនើបតម្លៃប្រមាណជាង ៦ ម៉ឺនដុល្លារជិះ តែស្រីស្អាតរូបនេះអះអាងថាជារថយន្តដែលប៉ាម៉ាក់កាដូជូន ៕