ជា ម៉ារី ស្លៀករ៉ូបស្បៃឆ្លុះឃើញសាច់ច្បាស់ៗទាំងផ្ទៃពោះខ្ទាតធំ សិចស៊ីបំផុតនៅថ្ងៃខួបកំណើត
សម្រាប់ខួបកំណើតឆ្នាំនេះរបស់ ជា ម៉ារី ពិតជាប្លែកជាងឆ្នាំមុនៗ ដោយនាងបានធ្វើរួមគ្នាជាមួយស្វាមី និង កូនក្នុងផ្ទៃទើបនឹងមានអាយុប្រមាណជាង ៦ ខែ តែកុំមើលស្ទីលនៃការលេងខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះ ពិតជាប្លែក និង សិចស៊ីមិនធម្មតាទេ ។
ពិធីខួបកំណើតរបស់ ជា ម៉ារី បានធ្វើឡើងនៅភោជនីយដ្ឋានមួយកាលពីថ្ងៃទី ០៨ កន្លងទៅ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិជាច្រើន ហើយក្នុងនាមជាម្ចាស់កម្មវិធី ស្រីស្អាត ជា ម៉ារី ដែលមានផ្ទៃពោះខ្ទាតធំទៅហើយនោះ បានលេងស្ទីលស្លៀករ៉ូបស្តើងពណ៌សមើលទៅពិតជាប្លែក និង ស្រស់ស្អាតម្យ៉ាង ។ ដោយឡែកអ្នកចូលរួមក៏មានការតុបតែងខ្លួនបែបសិចស៊ីទាក់ទាញដូចគ្នានេះដែរ ។ ជាមួយនឹងរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់ ជា ម៉ារី និង ស្វាមីមើលទៅពិតជាផ្អែមល្ហែមនិង មានក្តីសុខជាខ្លាំង ។
ថ្វីដ្បិតជាតារាដែលនិយមការលេងស្ទីលតុបតែងខ្លួនបែបសិចស៊ីក្តី តែក្រោយពីរៀបការមិនបានប៉ុន្មានផង ជា ម៉ារី សម្រេចចិត្តយកកូនប្រលែងលេងភ្លាមៗដោយមិនខ្លាចខូចសម្រស់អ្វីឡើយ ដែលកូនដំបូងរបស់នាងជាកូនប្រុស ហើយនាងនឹងសម្រាលនៅក្នុងបីខែខាងមុខនេះ ៕