ឃឹម សានិត មិនខ្លាចភរិយាអន់ចិត្តសោះ នៅតែទទួលសម្តែងឈុតឆាកស្នេហា
ដោយសារតែរូបរាងសង្ហា រួមជាមួយនឹងទេពកោសល្យក្នុងការសម្តែងទៀតនោះ បានធ្វើឱ្យលោក ឃឹម សានិត ក្តោបបានការងារសម្តែងជាបន្តបន្ទាប់ ក្នុងតំណែងជាតួឯក ។ អ្វីដែលធ្វើឱ្យគេមានការចាប់អារម្មណ៍ថែមទៀតនោះ តារារូបសង្ហាម្នាក់នេះ បានសម្តែងជាមួយស្រីស្អាតមិនខ្លាចភរិយាអន់ចិត្តឡើយ ។
ក្រោយពីជាប់ងារជាបុរសឯកអន្តរជាតិ Mister United Contenent ២០១៦មក ឃឺម សានិត បានចូលប្រលូកក្នុងសិល្បៈ និង ការដើរម៉ូដយ៉ាងពេញទំហឹង តែក្រោយមក លោកក៏បានចាកចេញពីសិល្បៈដោយងាកទៅហាត់ប៉ូលីសវិញម្តង តែពេលនេះតារាសម្តែងរូបសង្ហាម្នាក់នេះ ក៏បានវិលត្រលប់មកចាប់ការងារសិល្បៈពេញទំហឹង ដោយលោកក្តោបបានការថតរឿងប្រមាណជា ៥ រឿងជាបន្តបន្ទាប់គ្នា ដែលក្នុងនោះក៏ទទួលបានការលើកទឹកចិត្តពីសំណាក់ភរិយា ដ៏ស្រស់ស្អាតរបស់លោកផងដែរ ។ គេចាំបានថា រឿងរបស់លោក ដែលទទួលបានការគាំទ្រពីសំណាក់មហាជនខ្លាំងជាងគេនោះគឺរឿងភាគ «មនុស្សពិត»ដោយលោក ឃឹម ហ្សានិត សម្តែងជាតួឯករួមជាមួយ ស្រីស្អាត ស៊ឹម ស្រីនិច និង រឿន ណាត ។
ទោះបីជាមានភរិយាក៏ពិតមែន តែតារាសម្តែង ឃឹម សានិត នៅតែបន្តការសម្តែងឈុតឆាកស្នេហា ដោយមិនបារម្ភខ្លាចភរិយាប្រចណ្ឌឡើយ ដោយសារតែលោក និង ភរិយាបានស្វែងយល់ចិត្តថ្លើមគ្នាយ៉ាងច្បាស់ មុននឹងសម្រេចចិត្តចូលរោងជ័យជាមួយគ្នា រហូតមកដល់ពេលនេះ ពួកគេក៏ទទួលបានកូនស្រីម្នាក់ ដ៏គួរឱ្យស្រឡាញ់ ដែលជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ៕
រូបថត ៖ ហ្វេសប៊ុក