លី ចាន់សីហា ស្អាតប្លែក តែមិនទាន់មានអ្នកស្អំបេះដូងថ្មី
បើទោះបីជាស្ពាយងារជាមេម៉ាយទាំងវ័យក្មេងក៏ពិតមែន តែតារាសម្តែងរូបស្រស់ លី ចាន់សីហា នៅតែរឹងមាំ ហាក់មិនមានការ ខ្វល់ខ្វាយអ្វីឡើយ។ ស្របពេលការងារសម្អាងការមានភាពស្ងប់ស្ងាត់ដោយសារកូវីដ១៩ នោះគេសង្កេតឃើញ លី ចាន់ សីហា បានងាកមកបង្កើតជំនួញនៅតាមអនឡាញស្ទើរគ្រប់មុខតែម្តង។
អ្វីដែលកត់សម្គាល់ បើទោះជាមមាញឹក នៅក្នុងការងាររកស៊ីក៏ពិតមែនតែ លី ចាន់សីហា តែងបំពេញតួនាទីធ្វើជាម្តាយផង និង ឪពុកផងផ្តល់ភាពកក់ក្តៅដល់កូនស្រីបានយ៉ាងល្អបំផុត ដែលធ្វើឱ្យមានការសរសើរពីភាពរឹងមាំរបស់អ្នកមេម៉ាយវ័យក្មេងរូបនេះ ។
ធ្លាប់មានស្វាមី និង កូនក៏ពិតមែនតែ លី ចាន់សីហា នៅតែរក្សាបាននូវសម្រស់ស្រស់ស្អាតមិនប្រែប្រួលឡើយ។ មិត្តភក្តិក្នុងសិល្បៈជាច្រើនសុទ្ធតែនិយាយថា ក្រោយមានកូន លី ចាន់សីហា ស្អាតជាងកាលនៅលីវទៅទៀត។ បែកបាក់គ្នាមួយរយៈហើយអតីតស្វាមីរបស់ លី ចាន់សីហា ក៏មានអ្នកថ្មីដែរតែ នាងហាក់មិនទាន់មានបំណងរកអ្នកស្អំបេះដូងនៅឡើយទេ ៕