ត្រលប់ពីសហរដ្ឋអាមេរិកភ្លាម អែនជី ស្រូតចាប់ជំនួញជាងវិលចូលវិស័យសិល្បៈ
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអតីតពិធីការិនី និង Freshie Girl NG Dalis បានរៀបការ និង ចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ហើយម្តងម្កាលនាងក៏ចេញចូលមកកាន់ស្រុកកំណើតផងដែរ ។ ថ្មីៗនេះដែរពិធីការិនីរូបនេះ ក៏បានវិលត្រលប់មកកាន់ស្រុកកំណើតវិញសាជាថ្មី តែហាក់បីដូចជាស្ងប់ស្ងាត់ជាងមុនបន្តិច ។
ក្នុងកំឡុងពេលត្រលប់មកវិញនេះដែរ ស្រាប់តែអតីតពិធីការនីរូបនេះក៏បានបើកសម្ពោធជាផ្លូវការនូវមុខជំនួញថ្មីបន្ថែមទៀត ដែលនាំចូលនូវផលិតផង Cosmetic វិញម្តង ដោយក្នុងនោះមហាជនបានដឹងរួចមកហើយថា កាលពីពិធីការនីរូបនេះមិនទាន់ចាកចេញពីប្រទេសកម្ពុជា នាងក៏មានហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនរួចហើយ ហើយទោះជានាងបានទៅរស់នៅក្រៅប្រទេសក្តី នាងក៏នៅតែបន្តលក់សម្លៀកបំពាក់តាម online ដល់ភ្ញៀវនៅក្នុងប្រទេសកម្ពុជាដូចគ្នាផងដែរ ។
ទោះជាការវិលត្រលប់មកវិញម្តងនេះ និង បានបើកមុខជំនួញផ្ទាល់ខ្លួនបន្ថែមទៀតក្តី អ្នកគាំទ្រក៏មិនទាន់ដឹងច្បាស់នៅឡើយថា ពិធីការិនីរូបនេះនឹងចាកចេញទៅក្រៅប្រទេសវិញឬយ៉ាងណាឡើយ ឬ ក៏នាងនឹងចូលក្នុងវិថីសិល្បៈវិញឬយ៉ាងណាដែរ?