ឃើញឈុត Jannie ស្លៀកមួយៗកុំគិតថាថ្លៃគ្រប់ឈុត មានខ្លះតែជាង 10$ តែមើលទៅស្អាតទាក់ភ្នែកខ្លាំង
អ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងមកហើយថាសមាជិកក្រុម «BlakPink» Jannie គឺជាតារាស្រីមួយរូបដែលត្រូវបានជ្រើសរើសជាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន និង ផលិតផលជាច្រើន ដោយនៅក្នុងនោះគេបានដឹងថានាងធ្លាប់ជា Brand Ambassador របស់ក្រុមហ៊ុនសម្លៀកបំពាក់ គ្រឿងសម្អាង CHANEL ដែលជាហេតុធ្វើឱ្យការតុបតែងខ្លួនចេញទៅក្រៅរបស់នាងម្តងៗតែងតែស៊ីវីល័យ និង មានតម្លៃថ្លៃខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លារ ។
យ៉ាងណាមិញ ក្នុងការជ្រើសរើសសម្ភារតុបតែងខ្លួនថ្លៃៗនោះ Jannie ក៏ត្រូវបានអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមសង្កេតឃើញថា នាងក៏ធ្លាប់ប្រើប្រាស់ប្រ៊េន «C&M» «Style Nanda» និង «February 21» ដូចគ្នាដែរ ហើយក្នុងនោះពួកគេបានលើកយករូបភាពជាច្រើនមកជជែកគ្នាពីសមាជិក «BlackPink» រូបនេះបានបង្ហាញពីឈុតខ្លះ គឺមានតម្លៃមិនដល់ ៥០ ដុល្លារផង ហើយខ្លះទៀតត្រឹមតែ ៥ ដុល្លារសោះ តែ Jannie មើលទៅគឺគួរឱ្យទាក់ទាញដូចដើម ។
ខាងក្រោមនេះ គឺជាឈុតសម្លៀកបំពាក់មានតម្លៃក្រោម ៥០ ដុល្លារ ដែល Jannie បានប្រើប្រាស់ ៖