ប្រាសាទ ដាវីន បង្អួតសម្រស់ពេលគភ៌មានអាយុ ៣៩ សប្តាហ៍ នៅតែស្អាតខ្ញង់ដដែល
ពេលនេះដែរតារាម៉ូដែលរូបស្រស់ ប្រាសាទ ដាវីន ត្រៀមខ្លួនសម្រាលកូនដំបូងនៅអាទិត្យក្រោយនេះហើយ ដែលក្នុងនោះគេសង្កេតឃើញតារាម៉ូដែលរូបនេះនៅតែមានសម្រស់ស្រស់ស្អាតដដែល ជាមួយគ្នានោះក៏មានការជូនពរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រឱ្យ ប្រាសាទ ដាវីន សម្រាលកូនដោយសុវត្ថិភាពនៅក្នុងពេលខាងមុខនេះ ។
ថ្មីៗនេះ ប្រាសាទ ដាវីន បានបង្ហាញរូបភាពមួយសន្លឹកក្នុងឈុតរូ៉បខ្លីពណ៌ខ្មៅដោយនាងប្រាប់ថា «៣៩ សប្តាហ៍ថ្ងៃនេះ» ជាមួយនឹងរូបភាពនេះ គេសង្កេតឃើញថាអ្នកម្តាយសម័យថ្មីរូបនេះនៅតែលេងស្ទីលតែងខ្លួនបានទាន់សម័យ បើទោះបីនាងត្រូវសម្រាលកូននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះក៏ដោយ ។ ប្រាសាទ ដាវីន នៅតែមិនបញ្ជាក់ភេទកូនរបស់នាងឡើយ ដោយនាងចង់ទុកឱ្យភ្ញាក់ផើ្អល តែក្នុងនោះក៏មានការនិយាយថាមិនថាកូនប្រុស ឬ ស្រីទេ ដឹងតែគួរឱ្យស្រឡាញ់ហើយ ព្រោះទាំងម៉ាក់និង ប៉ាសុទ្ធតែស្អាតៗ ជាពិសេសជាកូនកាត់ថែមទៀត ។
មិនខុសពីមិត្តរួមអាជីពមួយចំនួនឡើយស្ងាត់ៗតារាម៉ូដែលរូបរាងតូចស្រឡូន ប្រាសាទ ដាវីន បានបង្ហាញរូបភាពពពោះរួមជាមួយនឹងស្វាមីដែលជាជនបរទេស និងមានមុខមាត់សង្ហាស័ក្តិសមជាមួយនាង ហើយបើទោះពោះខ្ទាតធំទៅហើយតែ ប្រាសាទ ដាវីន នៅក្តោបបានការថតស្ប៉តផលិតផលនានា ជាច្រើនដោយទទួលបានតម្លៃពិសេសថែមទៀតផង ។ ប្រាសាទ ដាវីន ត្រូវបានគេចាត់ទុកជាតារាម៉ូដែលដែលមានប្រជាប្រិយភាព និង មានរូបរាងខ្ពស់ស្រឡូនស្អាតមិនចាញ់តារាអន្តជាតិប៉ុន្មានឡើយ ៕
រូបថត ៖ ហ្វេសប៊ុក