ឃើញរូបភាពមួយសន្លឹកនេះ សង្ស័យ កែវ ស្រីនាង ទើបកែបន្ថែមខ្ទង់ច្រមុះ
ថ្មីៗនេះគេបានឃើញរូបភាពមួយសន្លឹករបស់តារាសម្តែងរូបស្រស់ កែវ ស្រីនាង ដែលគេសង្ស័យថានាងទើបកែបន្ថែមខ្ទង់ច្រមុះឱ្យខ្ពស់ស្រួចថែមមួយកម្រិតទៀតជាមួយគ្នានោះក៏មានការលើកឡើងថាស្រស់ស្អាតឥតខ្ចោះបែបនេះ ហើយ កែវ ស្រីនាង នៅតែមិនអស់ចិត្តនឹងសម្រស់ធម្មជាតិរបស់ខ្លួនទៀត ។
មិនមែនជារឿងចម្លែកទេដែលតារាជាច្រើនបានសម្រេចចិត្តកែបន្ថែមចំណុចខ្វះខាតនៃសម្រស់របស់ខ្លួន ដើម្បីបំពេញការខ្វះខាតនៃទម្រង់មុខតែបើគេក្រឡេកមើលសម្រស់របស់តារាសម្តែងវ័យក្បែរ ៤០ ឆ្នាំ រូបនេះវិញ បើទោះមានសម្រស់ស្អាតពីធម្មជាតិក្តី តែថ្មីៗនេះនាងត្រូវគេសង្ស័យថាទើបកែបន្ថែមខ្ទង់ច្រមុះ និង វះកាត់ត្របកភ្នែកដែលកាន់តែធ្វើឱ្យទម្រង់មុខនាងប្លែកជាងមុន ។ កែវ ស្រីនាង ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានសម្រស់ស្អាត និង ពោរពេញទៅដោយសមត្ថភាពក្នុងការសម្តែងតែដោយសារបញ្ហាសុខភាពមិនអំណោយផល នាងមិនសូវលេចមុខនៅក្នុងការសម្តែងដូចប៉ុន្មានឆ្នាំមុនឡើយ ។
វ័យច្រើនក៏ពិតមែនតែ កែវ ស្រីនាង នៅតែក្តោបបានតំណែងជាតួឯកមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ដែលចុងក្រោយនេះនាងទើបលេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍ភីអិនអិនរឿង «កាំបិតមុខពីរ» ដោយនាងសម្តែងជាតួឯករួមជាមួយអ្នកមេម៉ាយរូបស្រស់ ភិន សុដាលីស ៕