ក្រោយជួបបញ្ហាផ្ទួនៗមួយរយៈ ពេលនេះ ខាត់ សុឃីម បោះទុនធំលើជំនួញថ្មី
ស្ងាត់ៗ តារាពហុជំនាញ ខាត់ សុឃីម បានបោះទុនបង្កើត ជំនួញធំមួយដោយសហការជាមួយប្រទេសកូរ៉េ ហើយគ្រោងនឹងលេចចេញជារូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះ។
គេចាំបានថា មួយរយៈមុន ខាត់ សុឃីម ពិតជាបានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពីអ្នកនាងបានប្រកាសឡៃឡុងផ្ទះ និង របរសម្អាងការភ្លាមៗ ដោយអះអាងថាមិនចង់ជំពាក់លុយធនាគារ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខាត់ សុឃីម បានប្រកាសថានាងបានចាញ់បោកគេ រហូតអស់លុយប្រមាណជា ២០ ម៉ឺនដុល្លារឯណោះ។ យ៉ាងណារឿងទាំងនេះ មិនបានធ្វើឱ្យតារាពហុជំនាញរូបនេះ បាក់ទឹកចិត្តទេ នាងបានបង្ហើបថា បានបោះទុនជាង ២០ម៉ឺនដុល្លារ សម្រាប់បង្កើតជំនួញថ្មីមួយដែលនឹងចាប់ផ្តើមលេចរូបរាង នៅក្នុងពេលឆាប់ៗនេះ។
ខាត់ សុឃីម ក៏មិនខុសពីតារាដទៃ នាងបានបាត់បង់ប្រាក់ចំណូល ដោយសារកូវីដ ១៩ វាយលុក ហើយក្នុងនោះនាងក៏បានជួបនូវបញ្ហាផ្ទួនមួយចំនួនផងដែរ តែយ៉ាងណា ខាត់ សុឃីម ក៏ទទួលបាននូវការគាំទ្រ និង លើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិ ព្រមទាំងអ្នកគាំទ្រទៀតផង៕
រូបថត ៖ ហ្វេសប៊ុក