ម្ចាស់ជ័យលាភី Miss Grand ឯក និង រង ៤ រូបនេះសុទ្ធតែស្អាត និង ក្ដោបប្រជាប្រិយភាពខ្លាំង
កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2020 វគ្គផ្តាច់ព្រ័ត្របានបិទបញ្ចប់ជាសា្ថពរហើយ បន្ទាប់ពីស្វែងរកឃើញស្រីស្អាតជារាជិនីគ្រងមកុដដ៏ស្រស់ស្អាតប្រចាំកម្មវិធីក្នុងឆ្នាំ ២០២០ ដោយបានទៅលើបេក្ខភាពមកពីខេត្ត កំពង់ធំ គឺ កញ្ញា សេង រដ្ឋា។
ក្នុងនោះ មហាជនបានសង្កេតឃើញថា បេក្ខភាព Miss Grand Cambodia នៅក្នុងឆ្នាំនេះ សុទ្ធតែមានសម្រស់ស្រស់សោភា និងលេចធ្លោខ្លាំង តែនៅក្នុងថ្ងៃនេះ «ប្រជាប្រិយ» សូមជ្រើសយក សម្រស់ដ៏ស្រស់ស្អាតរបស់ជ័យលាភីឯក និង ជ័យលាភីរង Miss Grand Cambodia 2020 ទាំង ៥ រូប មកបង្ហាញជូនប្រិយមិត្តអ្នកអាន៖
១) ជ័យលាភី Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា មកពីខេត្ត កំពង់ធំ
២) ជ័យលាភីរងទី ១ Miss Grand Cambodia 2020 កញ្ញា លឹម សុធាវី មកពីក្រុងព្រះសីហនុ
៣) ជ័យលាភីរងទី ២ Miss Grand Cambodia 2020 កញ្ញា ជីវ ជីលី មកពីខេត្ត បន្ទាយមានជ័យ
៤) ជ័យលាភីរងទី ៣ Miss Grand Cambodia 2020 កញ្ញា វុធ ធីដាវីន មកពីខេត្ត បាត់ដំបង
៥) ជ័យលាភីរងទី ៤ Miss Grand Cambodia 2020 កញ្ញា សារុំ ចន្ថា តំណាង ខ្មែរ-បារាំង៕