ពីរោះប្លែក លី អ៊ីវ៉ាធីណា យកបទចម្រៀងចាស់ ១០ ឆ្នាំមុនមកច្រៀងសាជាថ្មី (វីដេអូ)
តារាចម្រៀង លី អ៊ីវ៉ាធីណា ធ្លាប់បានបង្ហើបប្រាប់ «ប្រជាប្រិយ» កាលពីពេលកន្លងមកថា នាងមិនទាន់មានគម្រោងនឹងចេញបទចម្រៀងថ្មីនៅឡើយនោះទេនៅក្នុងផលិតកម្មថោន តែប្រសិនជាមាននោះគឺនាងជាការផលិតដោយខ្លួនឯង និង បង្ហោះនៅលើគណនី Youtube ផ្លូវការផ្ទាល់ខ្លួនឯងដែរ ។
ម្យ៉ាងវិញទៀត តារាចម្រៀងរូបនេះបានប្រាប់ទៀតថា ក្នុងឆ្នាំនេះនាងនឹងលើកយកបទចម្រៀងរបស់ខ្លួនមុនៗ យកមកបកស្រាយសាជាថ្មី ដើម្បីកុំឲ្យអ្នកគាំទ្រមានការទន្ទឹងរង់ចាំយូរ ។
ជាក់ស្តែងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នេះ លី អ៊ីវ៉ាធីណា បានលើកយកបទចម្រៀងរបស់នាងដែលមានការគាំទ្រខ្លាំងកាលពី ១០ ឆ្នាំមុន មានចំណងជើងថា «ស្តាយមិនបានថាស្នេហ៍» មកបកស្រាយ និង ចេញ MV សាជាថ្មីទៀតម្តងទៀត ។ បទចម្រៀងបកស្រាយឡើងវិញនេះដែរ ទោះជាទំនុកច្រៀងនៅដូចដើម ប៉ុន្តែ Melody និង សាច់ភ្លេងមួយចំនួនត្រូវបានកែសម្រួលបន្តិច ដែលស្តាប់ទៅកាន់តែពីរោះជាមួយនឹងទឹកដមសំឡេងរបស់តារាចម្រៀងតូចល្អិតរូបនេះ ៕