Aom Sushar ចូលពេទ្យវះកាត់ជាបន្ទាន់ ខណៈសង្សារនាងចាំមើលថែយ៉ាងដិតដល់
តារាសម្ដែងស្រីថៃនាង Aom Sushar ស្រាប់តែឈឺចូលមន្ទីរពេទ្យទាំងយប់ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០ បង្កឱ្យអ្នកគាំទ្រកើតក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់នាង ព្រោះបើតាមការបង្ហោះរបស់តារាសម្ដែង Tubtim ជាមិត្តសម្លាញ់របស់នាងលើគណនី IG បានឱ្យដឹងថា Aom មានអាការៈចុកពោះខ្លាំង ត្រូវបញ្ចូលចូលបន្ទប់វះកាត់ជាបន្ទាន់លើបញ្ហាក្រពះពោះវៀន ។
តាមរយៈវីដេអូដែលតារាស្រី Tubtim បានបង្ហោះលើបណ្ដាញសង្គម IG នោះ គេកត់សម្គាល់ឃើញសង្សារសំណព្វចិត្តរបស់ Aom Sushar បានបង្ហាញខ្លួននៅក្បែរនាង ចាំមើលថែនាងយ៉ាងដិតដល់បំផុត រហូតធ្វើឱ្យមហាជនសរសើរនូវសំណាងតារាស្រីរូបនេះថា នាងមានសង្សារជាសេដ្ឋីវាល់លាន ទាំងស្អាតទាំងសង្ហាហើយ ថែមទាំងស្រឡាញ់យកចិត្តទុកដាក់ចំពោះនាងខ្លាំងទៀត ។
តែយ៉ាងណា ពេលនេះសុខភាពរបស់តារាស្រី Aom Sushar បានធូរស្រាលបន្តិចហើយក្រោយក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ម្យ៉ាងវិញទៀតក៏មានមិត្តប្រុសសំណព្វចិត្តចាំផ្ដល់កម្លាំងចិត្ត និង នៅមើលថែមិនទៅណាទៀត ៕