ជិតមានដំណឹងល្អហើយ! Ken សារភាពបានទិញចិញ្ចៀនទុកជូន Esther រួចរាល់
ស្នេហាតារាប្រុស-ស្រីថៃដ៏ស័ក្ដិសមគឺរវាងតារាសម្ដែងរូបសង្ហា Ken Phupoom និង កញ្ញារូបស្រស់ Esther Supreeleela កាន់តែស្រឡាញ់យល់ចិត្តគ្នាច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសកន្លងមក ស្នេហារបស់ពួកគេទាំងពីរ មិនដែលលេចឮរឿងអាស្រូវចង់ចែកផ្លូវគ្នាដើរនោះទេ ដែលចំណុចនេះធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង ។
ថ្មីៗនេះ Ken បានចូលរួមកម្មវិធីមួយដោយមានអ្នកសារព័ត៌មានលើកឡើងពីសំណួរទាក់ទងនឹងរឿងទំនាក់ទំនងស្នេហារបស់លោក ក្នុងនោះតារាប្រុសរូបនេះបានបង្ហើប លោកបានទិញចិញ្ចៀនទុកសម្រាប់មិត្តស្រីជាទីស្រឡាញ់គឺនាង Esther រួចរាល់ហើយ តែលោកសុំលាក់មិនទាន់បញ្ចេញថានោះគឺជាចិញ្ចៀនភ្ជាប់ពាក្យ ឬយ៉ាងណាទេ ព្រោះបើនិយាយទៅវានឹងមិនភ្ញាក់ផ្អើលឡើយ ។
ដោយឡែកងាកទៅតារាស្រី Esther វិញបានលើកឡើងថា ពេលនេះ Ken គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ ប៉ុន្ដែបើវាជាការពិត នាងនឹងរង់ចាំការពញ្ញាក់អារម្មណ៍មួយនេះ ៕