កម្សត់ណាស់ឆ្នាំនេះ ជាតិ សុច្ចកា បានត្រឹមទទួលពាក្យជូនពរពីអ្នកម្តាយក្នុងថ្ងៃកំណើត
ខុសប្លែកពីឆ្នាំមុនៗ ដោយសារឆ្នាំនេះ តារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា មិនបានរៀបចំពិធីខួបកំណើតអធិកអធមនោះទេដោយសារពេលនេះនាងកំពុងជាប់នៅប្រទេសអូស្ត្រាលី តែយ៉ាងណានាងបានរៀបចំ ពិធីបែបសាមញ្ញៗ។
បើទោះបីជាគ្មានវត្តមានក្រុមគ្រួសារនៅជិតក៏ពិតមែនតែ ជាតិ សុច្ចកា នៅតែធ្វើខ្លួនរីករាយជាពិសេស នៅក្នុងថ្ងៃពិសេសនេះ តារាវ័យក្មេងរូបនេះបានបង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកអមជាមួយ នឹងការជូនពរខ្លួនឯងនៅក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ហើយអ្វីដែលកក់ក្តៅនោះនាងបានទទួលសារជូនពរពីអ្នកម្តាយថា «ក្រុមគ្រួសារ ប៉ាម៉ាក់ជូនពរកូនពីចម្ងាយថ្ងៃថ្មីខែថ្មី ដែ ជាថ្ងៃកំណើតរបស់កូនម៉ាក់ម៉ាក់សូមឱ្យកូនមានសិរីសួស្តីជួបប្រទះ និង សេចក្តីសុខពេញមួយជីវិតម៉ាក់ប៉ាបានត្រឹមតែជូនពរកូនពីចម្ងាយទេចឹងកូនមើលថែសុខភាពខ្លួនឯងផងណាកូនល្អម៉ាក់តែម៉ាក់ក៏សប្បាយចិត្តដោយសារកូនធ្វើខួបកំណើតគ្រប់ទីកន្លែងទាំងលើដីលើកទឹកនិងលើអាកាស»។ ជាតិ សុច្ចកា ក៏បានបង្ហាញអារម្មណ៍សោកស្តាយដែលមិនអាចជួបជុំជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃកំណើតឆ្នាំនេះ ។
រហូតមកដល់ពេលនេះ ជាតិ សុច្ចកា នៅមិនទាន់អះអាងថា ពេលណានាងនឹងត្រលប់មកស្រុកកំណើតវិញឡើយ ខណៈនាងគ្រាន់តែព្រលយថាក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ៕
រូបថត ៖ ហ្វេសប៊ុក