តារាចម្រៀងស្រី ៥ រូបធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ តែដឹងឈ្មោះពិតពីរោះៗណាស់
នៅក្នុងវិស័យសិល្បៈ ដូចដែលមហាជនធ្លាប់បានដឹងខ្លះមកហើយថា សិល្បករ សិល្បការិនី មួយចំនួនបានចាប់ផ្តើមចូលប្រឡូកក្នុងវិថីមួយនេះ ដោយបានប្រើប្រាស់ឈ្មោះកំណើតរបស់ខ្លួន ហើយក៏មានខ្លះទៀតបានប្តូរឈ្មោះដើម្បីឲ្យស្តាប់ទៅពីរោះទាក់ទាញ ងាយចងចាំ និង ទទួលបានការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រផងដែរ។
ខាងក្រោមនេះ គឺជាតារាចម្រៀងស្រី ៥ រូប ដែលបានប្តូរឈ្មោះ ពេលចូលប្រឡូកនៅក្នុងវិថីសិល្បៈ ៖
១) ពេជ្រ សោភា គឺជាឈ្មោះបានប្តូរ ក្រោយពីតារាចម្រៀងរូបនេះបានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង ក្នុងផលិតកម្មរស្មីហង្សមាស។ ឈ្មោះពិតរបស់តារាចម្រៀងរូបនេះគឺ ស៊ូ សោភា។
២) លី អ៊ីវ៉ាធីណា គឺជាឈ្មោះដែលគេបានស្គាល់នៅក្នុងវិស័យសិល្បៈ។ យ៉ាងណាមិញ តារាស្រីរូបនេះ នៅខាងក្រៅត្រូវបានគេហៅឈ្មោះថា លិ ធីង។
៣) អ៊ីវ៉ា គឺជាឈ្មោះនៅក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរូបនេះ ដោយមហាជនក៏ធ្លាប់បានដឹងហើយថា ឈ្មោះពិតរបស់នាងគឺ ឃិន ស្រីនាថ។
៤) អេននី ហ្សាម គឺជាឈ្មោះដែលត្រូវបានប្តូរ បន្ទាប់ពីតារាស្រីរូបនេះក្លាយទៅជាតារាចម្រៀង ប្រចាំផលិតកម្មថោន។ ឈ្មោះពិតរបស់នាងគឺ ថន សុគន្ធារី។
៥) តាក់ម៉ា គឺជាឈ្មោះត្រូវបានហៅ បន្ទាប់ពីតារាចម្រៀងរូបនេះ ចូលប្រឡូកក្នុងវិស័យសិល្បៈ។ ក្នុងនោះ មហាជនបានដឹងហើយថា នាងគឺជាប្អូនជីដូនមួយរបស់លោក ណុប បាយ៉ារិទ្ធ ដែលមានឈ្មោះពិតថា ណុប មុន្នីសោម៉ា៕