អាណិតណាស់! John Legend និង ប្រពន្ធទ្រហោយំ ព្រោះកូនក្នុងផ្ទៃស្លាប់ទាំងមិនទាន់ឃើញពន្លឺថ្ងៃ
ទើបតែប្រកាសទទួលបានសមាជិកថ្មីកាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅយ៉ាងរំភើបរីករាយ ស្រាប់តែនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ នេះ ម្ចាស់បទ «All of Me» John Legend និង ភរិយា បានប្រកាសព័ត៌មានដ៏គួរឲ្យសោកស្តាយបំផុតមួយ ពីការបាត់បង់កូនប្រុសជាទីស្រឡាញ់ក្នុងផ្ទៃ ។
ទោះបីជាមិនបានបញ្ជាក់អាយុ និង មូលហេតុនៃការស្លាប់ច្បាស់លាស់របស់កូនក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែ John និង ភរិយា Chrissy Teigen បានបង្ហោះសារយ៉ាងសោកសៅនៅលើគណនី IG របស់នាងថា «កូនប្រុសទី ៣ របស់នាងដែលបានបាត់បង់នោះ ត្រូវបានពួកគេដាក់ឈ្មោះថា Jack ហើយរឿងដែលមិននឹកស្មានដល់នេះ គឺកើតឡើងភ្លាមៗនៅពេលដែលនាងកំពុងសម្រាកនៅមន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានប្រាប់ថាកូនប្រុសរបស់នាងកំពុងតែស្ថិតក្នុងកាលៈទេសៈគ្រោះថ្នាក់បំផុត» ។
រូបភាព និង សាររបស់គូស្វាមីល្បីល្បាញខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ចូលរួមសោកស្តាយ និង អាណិតដល់ Teigen យ៉ាងខ្លាំងពេលឃើញរូបភាពរបស់ស្ត្រីជាម្តាយរូបនេះ បានអង្គុយយំនៅលើគ្រែ និង ឱបសាកសពកូនដែលបានបាត់បង់ជីវិតនោះ ៕