ស្រឡាញ់គ្នាជិត១០ ឆ្នាំ Pancake កាន់តែផ្អែមជាងទឹកឃ្មុំ ពេលគូស្នេហ៍និយាយពាក្យទាំងនេះ
ថ្មីៗនេះ តារាសម្ដែងស្រីថៃ Pancake បានធ្វើពិធីខួបកំណើតបែបសាមញ្ញៗ លក្ខណៈគ្រួសារមួយឱ្យមិត្តប្រុសសំណព្វចិត្តរបស់នាង ដោយក្នុងនោះគេឃើញមានការជួបជុំគ្នារវាងឪពុកម្ដាយក្មេក និង អនាគតកូនប្រសា ថតរូបបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខបំផុត ។
សម្រាប់ប្រិយមិត្តដែលនិយមតាមដានពីជីវិតឯកជនរបស់តារាស្រីថៃរូបនេះប្រាកដជាបានជ្រាបហើយថា សង្សារសំណព្វចិត្តរបស់ Pancake ស្រឡាញ់នាងខ្លាំងណាស់ ជាក់ស្ដែងនៅក្នុងថ្ងៃកំណើតរបស់លោកថ្មីៗនេះ លោកស្រាប់តែរូបថតប៉ុន្មានសន្លឹកលើ IG ផ្លូវការ ព្រមទាំងរៀបរាប់នូវពាក្យសម្ដីផ្អែមល្ហែមយ៉ាងព្រឺសម្បុរមួយឃ្លាក្នុងអត្ថន័យថា «បងមិនត្រូវការកាដូអ្វីទេ ត្រឹមតែមាន @khemanito (Pancake) គឺគ្រប់គ្រាន់ហើយ អរគុណណាស់ ស្រឡាញ់អូន» ។
ដ្បិតថាស្នេហាកាន់តែស្អិតល្មួតដូចស្ករតាំងម៉ែ ហើយបើគិតមកដល់ពេលនេះ ស្នេហារវាងតារាសម្ដែងស្រីថៃ Pancake និង មិត្តប្រុស បានស្រឡាញ់គ្នារយៈពេលជិត ១០ ឆ្នាំក៏ពិតមែន ប៉ុន្ដែឱ្យតែសួរដល់រឿងរៀបការ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះតែងឆ្លើយថា នាងមិនទាន់មានគម្រោងរៀបការនៅឡើយទេ ព្រោះថាពេលនេះពួកគេរីករាយនឹងជីវិតហើយ ៕