តារាប្រុស Nut Devahastin រីកមុខដូចគ្រាប់ជី ពេលដឹងថាប្រពន្ធពពោះកូនដំបូង
បំណងប្រាថ្នាធ្វើជាឪពុកគេរបស់តារាសម្ដែងប្រុសថៃ Nut Devahastin ពេលនេះក្លាយជាការពិតហើយ ដោយភរិយាជាទីស្រឡាញ់របស់លោក កំពុងពពោះកូនដំបូងនៅក្នុងផ្ទៃ បន្ទាប់ពីពួកគេទាំងពីរបានរៀបការជាងមួយឆ្នាំ ។
តារាប្រុសវ័យ ៣៥ ឆ្នាំ Nut Devahastin បង្ហាញអារម្មណ៍រំភើបត្រេកអរយ៉ាងខ្លាំង ដោយលោកបានបង្ហោះរូបថតលើកបីប៉មប្រពន្ធដោយក្ដីរីករាយបំផុត ជាមួយទឹកមុខពោរពេញដោយស្នាមញញឹមពេលជិតក្លាយជាលោកប៉ារបស់គេលើកដំបូង ព្រមទាំងដាក់ Caption នៅលើរូបថតនោះ បង្ហោះតាមរយៈបណ្ដាញសង្គម IG ថា «1+1=3» និង ដាក់រូបដបទឹកដោះគោកូនក្មេងដើម្បីបញ្ជាក់ទៀតផង ។
ដោយសារតែវ័យដល់ ៣៥ ឆ្នាំទៅហើយទើបតារាប្រុស Nut Devahastin ស្គាល់រសជាតិជិតមានគេហៅថាប៉ា ហេតុដូច្នេះទើបលោករំភើបចិត្តខ្លាំង ខណៈមិត្តភក្ដិក្នុងចង្កោមសិល្បៈ ក៏ដូចជាអ្នកគាំទ្រ នាំគ្នាចូលរួមអបអរសាទរដល់លោកព្រោងព្រាត ៕