គង់ សុជាតិ ញញឹមបិទមាត់មិនជិត ក្រោយស្វាមីលាចាកសិក្ខាបទ
ក្រោយពីសាងព្រះភ្នួសរយៈពេលប្រមាណជាជាង ១០ ថ្ងៃ ពេលនេះលោក ជា វិបុល ក៏បានលាចាកសិក្ខាបទវិញហើយ ដែលធ្វើឱ្យអ្នកនាង គង់ សុជាតិ ជាភរិយាញញឹមស្រស់ស្រាយ និង បានបង្ហាញរូបភាពកៀកកើយជាមួយស្វាមីឡើងវិញ ។
គេចាំបានថាលោក ជា វិបុល បានសម្រេចចិត្តទៅសាងព្រះភ្នួសដើម្បីសងគុណឪពុកម្តាយកាលពីថ្ងៃ ទី ២១ កន្លងទៅនៅវត្តគល់ទទឹង ហើយពេលនេះដែរលោកក៏បានលាចាកសិក្ខាបទវិញដែរ ដោយមុននេះបន្តិចអ្នកនាង គង់ សុជាតិ បានបង្ហាញរូបភាពរួមជាមួយនឹងការបញ្ជាក់ថា «លោកបងលាចាកសិក្ខាបទ ហើយមកមើលក្មួយទើបនឹងកើត» ។ ក្នុងនោះដែរក៏មានការលើកឡើងថាក្រោយសឹកលោក ជា វិបុល ហាក់ដូចជាស្រកគីឡូជាងមុន តែមើលទៅកាន់តែសង្ហាទៀតផង ។ គេមិនទាន់ដឹងថាលោក ជា វិបុល និង វិលមកកាន់ការងារវិញភ្លាមៗ ឬរង់ចាំឱ្យសក់របស់លោកដុះឬបែបណាឡើយ ។
គេចាំបានថា ក្រោយពីពេលប្រទះនូវរឿងរ៉ាវជាបន្តបន្ទាប់មួយរយៈមកពេលនេះជីវិតប្តីប្រពន្ធរបស់ គង់ សុជាតិ និង លោក ជា វិបុល កាន់តែល្អូកល្អើនវិញហើយ ចុងក្រោយនេះពួកគេក៏បានរួមការងារជាមួយគ្នាដែលកាន់តែធ្វើឱ្យអ្នកនាង គង់ សុជាតិ កាន់តែស្ងប់ចិត្ត និង អ្វីដែលចាប់អារម្មណ៍ចំណងស្នេហ៍កាន់តែផ្អែមល្ហែម តែអ្នកនាង គង់ សុជាតិ ហាក់ដូចជារួញរាក្នុងការយកកូនបន្តទៀតខណៈពេលមុនអ្នកនាងថាចង់បានកូនតាមបំណងស្វាមីមួយបន្ថែមទៀត ៕