អ៊ីយ៉ាស់! ជា វិបុល សឹកមកវិញ កៀកកិតប្រពន្ធផ្អែមល្ហែមលើសដើម
មហាជនបានដឹងរួចមកហើយថា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ពិធីករល្បីឈ្មោះ ជា វិបុល បានជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនាដោយសម្រេចចិត្តចូលសាងផ្នួសសងគុណឪពុកម្តាយ នៅវត្តនិគ្រោធវ័ន្ត ហៅ វត្តគល់ទទឹង ក្នុងនោះពិធីកររូបនេះក៏បានដឹកដៃប្អូនថ្លៃបួសជាមួយគ្នាដែរ ។
បន្ទាប់ពីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនាបួសរៀនធម៌មួយរយៈមកនោះ ពេលនេះពិធីករ ជា វិបុល បានលាចាកសិក្ខាបទមកវិញហើយ និង បានបន្តរួមរស់ជាមួយគ្រួសារប្រពន្ធកូនជាធម្មតាវិញ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រោយសឹកមកវិញនេះ ពីធិករ ជា វិបុល បានបង្ហាញពីភាពស្អិតល្មួតនឹងភរិយា គឺអ្នកនាង គង់ សុជាតិ លើសដើម ជាក់ស្តែងមើលតែលើរូបភាពប៉ុន្មនាសន្លឹកដែលពិធីករប្រុសរូបនេះបានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ ជាមួយនឹងចំណងជើងថា «បួសរយៈខ្លីបានលាចាកសិក្ខាបទហើយ នាំគ្រួសារមកមើលក្មួយទើបកើត» ក៏ដឹងដែរ ។
រូបភាពដែលមើលទៅបង្ហាញពីសុភមង្គលក្នុងគ្រួសារនេះ គេឃើញលោក ជា វិបុល ដែលកំពុងបីពក្មួយក្នុងដៃយ៉ាងទំនងនោះ គឺមានអ្នកនាង គង់ សុជាតិ ឈរអមកៀកកិតយ៉ាងស្និទ្ធស្នាល ជាមួយនឹងស្នាមញញឹមយ៉ាងរីករាយពោរពេញដោយសេចក្តីសុខ ដែលរូបភាពបានធ្វើឱ្យគ្រួរសារនេះទទួលបានការសរសើរយ៉ាងខ្លាំង ។ ស្របគ្នានឹងរូបភាពនេះបានចរាចរលើបណ្តាញសង្គមនោះ ក៏មានអ្នកគាំទ្រ និង មិត្តក្នុងសិល្បៈចូលបញ្ចេញមតិបែបចម្អែរចម្អន់ដល់គូស្វាមីភរិយាអ្នកសិល្បៈនេះផងដែរថា ក្មួយដែលអ្នកទាំងពីរកំពុងពបីនោះ ស្មានតែកូនរបស់អ្នកទាំងពីរទៀតផង ៕