តារា K-Pop ៣ ដួង ញញឹមបិទមាត់មិនជិត ក្រោយបញ្ចប់កាតព្វកិច្ចយោធាត្រៀមជួបអ្នកគាំទ្រ
រយៈពេលប្រមាណជាជាង ១ ឆ្នាំ កន្លះមកហើយ បើគិតពីកំឡុងខែមិនា ឆ្នាំ ២០១៩ រហូតដល់ខែតុលា ឆ្នាំ ២០២០ នេះ ក្នុងការចូលបំពេញកាតព្វកិច្ចយោធារបស់សមាជិកក្រុមចម្រៀង K-Pop ចំនួន ៣ រូប ដែលមានដូចជា Jiwoon សមាជិក «2AM», Key សមាជិក «SHINee» និង N សមាជិក «VIXX»។
យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ តារាចម្រៀងប្រុសល្បីៗខាងលើនេះបានបញ្ចប់ការហ្វឹកហាត់យោធារបស់ខ្លួនបានយ៉ាងជោគជ័យ ហើយរូបភាពបង្ហាញស្នាមញញឹមរបស់តារាទាំង ៣ ដួង ដែលបានបង្ហោះនៅលើគណនី IG រៀងៗខ្លួន ហាក់បង្ហាញក្តីរំភើប និង រីករាយយ៉ាងខ្លាំងពីការហ្វឹកហាត់ដ៏ជោគជ័យនោះ ជាពិសេសគឺការត្រៀមខ្លួនវិលត្រលប់មកឆាកតន្ត្រីរបស់ពួកគេផងដែរ ។
ម្យ៉ាងវិញទៀត ក្នុងការបង្ហោះរូបភាពនោះដែរ Jiwonn, Key និង N ក៏បានសរសេរសារស្រដៀងៗគ្នា អរគុណដល់អ្នកគាំទ្រដែលតែងបារម្ភពីសុខទុក្ខ និង រង់ចាំការវិលត្រលប់របស់ពួកគេនោះ ៕